អាណិតលោកយាយ! កំពុងលង់ក្នុងដំណេក ស្រាប់តែត្រូវភ្លើងឆេះ
ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ១ខ្នងធ្វើពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណ៨ម៉ែត្រ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងនោះទាំងអស់ បានត្រូវព្រះអគ្គីលេបត្របាក់់ទាំងស្រុង និងឆេះរលាកស្ត្រីចំណាស់ម្ចាស់ផ្ទះរបួសធ្ងន់ ។ គ្រោះអគ្គិភ័យនេះ កើតឡើងដោយសារតែភ្លេចពន្លត់ភ្លើងចង្ក្រាន និងបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា នៅភូមិតាអុងកើត ឃុំរលួស ស្រុកស្វាយចេក ។
ផ្ទះដែលត្រូវភ្លើងឆេះអស់ទាំងស្រុងនេះ មានម្ចាស់ឈ្មោះ ឌុច ហេង ភេទស្រី អាយុ៦៩ឆ្នាំ ។ លោក ឃូ ពៅ អភិបាលស្រុកស្វាយចេក ឲ្យដឹងថា បើតាមម្ចាស់ផ្ទះប្រាប់ការកើតមានអគ្គីភ័យនេះគឺបណ្តាលមកពីភ្លើង ចង្ក្រានដែលគាត់ដាំបាយ និងធ្វើម្ហូបហើយភ្លេចពន្លត់ ។
នៅពេលរូបគាត់កំពុងលង់លក់ក្នុងដំណេក ស្រាប់តែភ្លើងបានឆេះសន្ធោសន្ធៅទៅហើយ បណ្តាលឲ្យឆេះទាំងរូបគាត់រត់ចុះពី លើផ្ទះស្ទើរមិនទាន់ ។ ភ្លើងបានឆក់យកទ្រព្យសម្បត្តិទាំងស្រុងក្នុងផ្ទះនិងផ្ទះ១ខ្នងឈើ ប្រក់ស័ង្កសីទំហំប្រវែង ៨ម៉ែត្រនិងទទឹង៥ម៉ែត្រ ៕


ប្រភព៖ កោះសន្តិភាព
ផ្ទះដែលត្រូវភ្លើងឆេះអស់ទាំងស្រុងនេះ មានម្ចាស់ឈ្មោះ ឌុច ហេង ភេទស្រី អាយុ៦៩ឆ្នាំ ។ លោក ឃូ ពៅ អភិបាលស្រុកស្វាយចេក ឲ្យដឹងថា បើតាមម្ចាស់ផ្ទះប្រាប់ការកើតមានអគ្គីភ័យនេះគឺបណ្តាលមកពីភ្លើង ចង្ក្រានដែលគាត់ដាំបាយ និងធ្វើម្ហូបហើយភ្លេចពន្លត់ ។
នៅពេលរូបគាត់កំពុងលង់លក់ក្នុងដំណេក ស្រាប់តែភ្លើងបានឆេះសន្ធោសន្ធៅទៅហើយ បណ្តាលឲ្យឆេះទាំងរូបគាត់រត់ចុះពី លើផ្ទះស្ទើរមិនទាន់ ។ ភ្លើងបានឆក់យកទ្រព្យសម្បត្តិទាំងស្រុងក្នុងផ្ទះនិងផ្ទះ១ខ្នងឈើ ប្រក់ស័ង្កសីទំហំប្រវែង ៨ម៉ែត្រនិងទទឹង៥ម៉ែត្រ ៕


ប្រភព៖ កោះសន្តិភាព
អាណិតលោកយាយ! កំពុងលង់ក្នុងដំណេក ស្រាប់តែត្រូវភ្លើងឆេះ
Reviewed by Unknown
on
10:23 PM
Rating:

No comments: