ទៅមើលទឹកស្រែតែម្នាក់ឯង ស្រាប់តែ...
ខេត្តព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់ខណៈទៅមើលទឹកស្រែតែម្នាក់ឯង ស្រាប់តែខ្យល់គរដួលផ្កាប់មុខស្លាប់ក្បែរភ្លឺស្រែបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅកណ្ដាលវាលស្រែក្នុងភូមិព្រៃព្រៃទ័ព ឃុំព្រះស្តេច ស្រុកព្រះស្តេច ។
នគបាលស្រុកព្រះស្តេចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ នៅ ណាន អាយុ៦២ឆ្នាំ រស់នៅភូមិឫស្សីទទឹង ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប្រភពពីបងប្អូនកូនក្មួយជនរងគ្រោះ និងអ្នកជិតខាងបាននិយាយថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះដើរទៅមើលទឹកស្រែតែម្នាក់ឯង ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យ ទឹកហូរហៀរស្រែ ហើយពេលដែលទៅដល់ស្រែទំនងជាជនរងគ្រោះខ្យល់គរដួលផ្កាប់មុខទៅ ក្នុងស្រែដែលមានទឹកជម្រៅពាក់កណ្តាលស្មងជើងដោយមិនមានអ្នកឃើញផង នោះទើបបណ្តាលឲ្យស្លាប់បាត់បងជីវិតតែម្តងទៅ ។
ក្រោយពីមានប្រជាពលរដ្ឋប្រទះឃើញបានបង្កការភ្ញាក់ផ្អើលហើយ ក៏មានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់មកសមត្ថកិច្ចបានចុះ ដល់ចំណុចកើតហេតុនិងធ្វើការពិនិត្យឃើញថា ស្ត្រីរងគ្រោះពិតជាបានស្លាប់ដោយសារខ្យល់គរពិតមែន ។ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ៕

Reviewed by Unknown
on
7:37 PM
Rating:

No comments: