បែកធ្លាយលិខិតដែលរដ្ឋាភិបាលហាមលោក សម រង្ស៊ី មិនឱ្យចូលស្រុកខ្មែរ
រដ្ឋាភិបាលកម្ពុជាបានចេញបម្រាមមួយប្រាប់ដល់មន្រ្តីក្រោមឱវាទនៅតាមបណ្ដាក្រុមហ៊ុនអាកាស ចរណ៍ ស៊ីវិល និងអគ្គនា យកដ្ឋានអន្តោប្រវេសន៍ដោយពុំអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលស្រុកបានឡើយ ។ នៅក្នុងលិខិតដែលយោងតាមចំណាររបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលចុះនៅថ្ងៃទី១២ តុលា និងទើបនឹង ត្រូវបានបែកធ្លាយនៅល្ងាចថ្ងៃសុក្រ ទី២១ តុលា នេះ បានឱ្យដឹងថា គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិ
ការហោះហើរមកកម្ពុជាមិនត្រូវអនុញ្ញាតឱ្យលោក សម រង្ស៊ី ឡើងយន្តហោះមកកម្ពុជានោះទេ ហើយត្រូវផ្ដល់របាយការណ៍ ទៀងទាត់ ក្នុងករណីលោក សម រង្ស៊ី ទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជា ។ លិខិតខាងលើដដែលនេះបានបញ្ជាក់ថា ក្នុងករណីលោក សម រង្ស៊ី ធ្វើដំណើរមកកាន់កម្ពុជាតាមរយៈ យន្តហោះណាមួយ

យន្តហោះនឹងត្រូវបង្វែរឱ្យត្រឡប់ទៅកាន់អាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឱ្យធ្វើការចុះចតនៅកម្ពុជាឡើយ ។ ក្នុងករណីយន្តហោះដឹកលោក សម រង្ស៊ី ចុះចតនៅអាកាសយានដ្ឋានណាមួយនៅកម្ពុជានឹងមិនត្រូវបានអនុញ្ញាតឱ្យភ្ញៀវ
ចាកចេញពីយន្តហោះឡើយ និងត្រូវបញ្ជាឱ្យត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ ។ ក្នុងករណីលោក សម រង្ស៊ី បានចាក ចេញផុតពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធាន ការណ៍តាមផ្លូវច្បាប់ ដើម្បីកុំឱ្យលោក សម រង្ស៊ី ចូលក្នុងកម្ពុជាបាន ។ លិខិតបែកធ្លាយខាងលើនេះ កើតឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានប្រកាសពីការវិលត្រឡប់

មកកម្ពុជា។ លោក សម រង្ស៊ី បានថ្លែងបញ្ជាក់បន្ថែមកាលពីថ្ងៃទី១៩ តុលា ថា លោកប្រាកដថា នឹងត្រឡប់មកកាន់កម្ពុជា វិញក្នុងពេលឆាប់ៗខាងមុខនេះ ។ លោកថា នៅពេលដែលរូបលោក ចូលមក កម្ពុជាវិញលោកដឹងច្បាស់ថា រដ្ឋាភិបាលគណបក្សប្រជាជននឹង ប្រើវិធានការណ៍ក្រោមហេតុផល ច្បាប់ដើម្បីចាប់ខ្លួនលោក។ ប៉ុន្តែលោកអះអាងថា លោកមិនខ្លាច
នោះទេ លោកនឹងចូលមកកម្ពុជាវិញដូចការអះអាង ។ លោកបន្តថា នៅពេលចូលមកដល់ហើយ ទោះបីជាចង់ធ្វើអ្វីលោកក៏បាន ដូចជាការចាប់ដាក់គុក ឬក៏សម្លាប់ក៏ដោយ ប៉ុន្តែលោកសុំតែម្យ៉ាងប៉ុណ្ណោះ គឺត្រូវដោះលែងអ្នកស្នេហាជាតិដែលត្រូវ
បានតុលាការឃុំខ្លួនអស់ជាច្រើនខែ ។
ទោះជាយ៉ាងណានៅល្ងាចថ្ងៃសុក្រនេះលោក សម រង្ស៊ី ហាក់មិនបានផ្ញាក់ផ្អើលជា មួយនឹងលិខិតដែល បានបែកធ្លាយនេះឡើយ ដោយលោកគ្រាន់តែបញ្ជាក់ ថា នេះគឺជាដំណឹងចុងក្រោយដែលរដ្ឋាភិបាល ហាមលោកតែប៉ុណ្ណោះ ។ ចំណែកនោះទេ លោកនឹងចូលមកកម្ពុជាវិញដូចការអះអាង ។ លោកបន្តថា នៅពេលចូលមកដល់ហើយ ទោះបីជាចង់ធ្វើអ្វីលោកក៏បាន ដូចជាការចាប់ដាក់គុក ឬក៏សម្លាប់ក៏ដោយ ប៉ុន្តែលោកសុំតែម្យ៉ាងប៉ុណ្ណោះ គឺត្រូវដោះលែងអ្នកស្នេហាជាតិដែលត្រូវ
បានតុលាការឃុំខ្លួនអស់ជាច្រើនខែ ។
ឯរដ្ឋាភិបាលក៏មិនទាន់បានប្រតិកម្មបែបណាដែររហូតមកដល់ម៉ោ ង៩យប់ថ្ងៃទី២១ តុលា នេះ ថាតើជាលិខិតផ្លូវការរបស់
រដ្ឋាភិបាលឬអត់នោះ ៕ ប្រភព៖ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ
បែកធ្លាយលិខិតដែលរដ្ឋាភិបាលហាមលោក សម រង្ស៊ី មិនឱ្យចូលស្រុកខ្មែរ
Reviewed by Unknown
on
4:59 PM
Rating:

No comments: