រួមភេទ ១យប់​លើសពី ២ដងអាច​បង្កឱ្យ​មាន​គ្រោះថ្នាក់

ប្រសិនបើអ្នក ​បង្ខំធ្វើការ​រួមភេទ​ច្រើន​ជាង២ដង​ក្នុង​មួយយប់ ទាំង​បុរស និងស្រ្តី​ប្រាដក​ជា​ប្រឈមមុខ​នឹង​បញ្ហា​គ្រោះថ្នាក់​ជា​ច្រើនដល់​សុខភាព​ជាមិនខាន។


១. ក្រពេញប្រូស្តាតនៅពេលដែល​អ្នកធ្វើ​ការរួមភេទ​ច្រើន​ដង​ក្នុងមួយ​យប់ នោះវា​និងធ្វើ​លិង្គ​របស់អ្នក​បញ្ចញ​ទឹកច្រើន និងមាន​ការរំញោច​កន្រ្តាក់​នៃសាច់ដុំ​លិង្គជា​ច្រើនទៀត។ កត្តា​ទាំងនេះ​វាអាច​ធ្វើឱ្យ​មាន​ការ​កកស្ទះផ្លូវ​គ្រីស្តាល់ នេះហើយ​ជាមូល​ហេតុ​ដែល​បង្ករឱ្យ​កើតជំងឺ​ជាច្រើន​ដូចជា ក្រពេញ​ប្រូស្តាត, សរសៃឈាម​នាំទឹកនោម… ជាដើម។
២. ខ្សោយផ្លូវភេទដើម្បីអាចរួមភេទច្រើន​ដងរៀង​រាល់យប់ មាន​បុរស​ជាច្រើន​បានប្រើ​ថ្នាំជំនួយ​ដើម្បី​បង្កើន​ភាព​រឹងមាំ​នៃលិង្គ និង​បង្កើន​អារម្មណ៍​ផ្លូវភេទ​របស់​ពួកគេ។  ទោះជា​យ៉ាងណា ប្រសិន​បើ​អ្នក​ទម្លាប់​ប្រើថ្នាំ​ជំនួយ​ទាំងនេះ​នៅពេល​ចង់​រួមភេទ វានឹង​បង្កឱ្យ​អ្នកក្លាយ​ជាមនុស្ស​ដែល​ពឹងផ្អែក​វាទាំង​ស្រុង​ជារៀង​រាល់ពេល​ សម្រាប់​ការ​រួមភេទ​របស់អ្នក។ មាន​មនុស្ស​ជាច្រើន បន្ទាប់ពី​បាន​ប្រើប្រាស់​ថ្នាំ​ទាំង​នេះ​រួច គ្មាន​ពេលណា​ដែល​អាច​ធ្វើឱ្យ​ពួកគេ​អាចធ្វើ​ជាម្ចាស់​ការ​លើខ្លួន​ឯង​បានទេ​នៃ​នាក់ទំនង​ផ្លូវភេទ។៣. ខ្សោយមុខងារផ្លូវភេទពេលចាស់ជរា
ការរួមភេទច្រើនដង​ពេក​ក្នុងរយៈពេលខ្លី និងធ្វើឱ្យ​ប្រដាប់​បន្តពូជ​របស់អ្នក ទាំងបុរស និងស្រ្តី​មាន​សកម្មភាព​កើន​ឡើង​ច្រើន​ដែល​នាំឱ្យ​មាន​ការអស់​កម្លាំង​ហួស​ហេតុពេក។ នេះ​ជាមូល​ហេតុ​ដែល​ធ្វើឱ្យ​មាន​បញ្ហា​ខូច​មុខងារ​ផ្លូវភេទ និងខូច​មុខងារ​ផ្លូវភេទ​មុនពេល​ចាស់ជរា។
៤. ផលប៉ះពាល់ជំងឺផ្លូវចិត្តការរួមភេទ​ជាច្រើន​ដងក្នុង​មួយយប់​នៃកម្រិត​ដែល​អាច​ឈាន​ដល់​ការ​សម្រេចកាម​ ដល់​ចំណុច​កំពូល​សម្រាប់​លើក​ដំបូង គឺវា​តែងតែ​មាន​កម្រិតទាប។ ដូច្នេះ​ហើយទើប​មាន​មនុស្ស​ជាច្រើន​គិតថា ពួកគេ​មាន​បញ្ហា​ជាមួយ​នឹង​សមត្ថភាពផ្លូវ​ភេទ នេះហើយ​ជា​ឧបសគ្គ​ដែល​បណ្ដាល​ឱ្យកើត​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។
៥. រាងកាយ​ទ្រុឌទ្រោមចំពោះបុរស​នៅពេល​ដែល​រួមភេទ ការប្រើប្រាស់​ជាតិ​កាឡូរីស្មើ​នឹង​ការធ្វើ​លំហាត់​ប្រាណ​នៃការដើរ​ចម្ងាយ​ ដែល​មានរយៈ​ពេលយូរ។ ដូច្នេះ​ប្រសិន​បើ​អ្នករក្សា​បាននូវភាព​ទៀងទាត់​នៃការ​រួមភេទ​ច្រើនដង​ ក្នុងមួយ​ថ្ងៃ ថាតើវា​នឹង​ធ្វើឱ្យ​សុខភាព​របស់អ្នក​មាន​ភាព​ប្រសើរឡើង​មែនទេ?
វាគឺជាការ​លំបាក​ណាស់​ក្នុងការ​ទូទាត់សង​ជាតិកាឡូរី​ដែល​បាត់បង់​ បើយើង​ធ្វើការ​សមាមាត្រ​ជាមួយ​នឹង​អាហារ​​ដែល​បាន​ទទួលទាន​ប្រចាំថ្ងៃ នេះជា​មូលហេតុ​បណ្ដាលឱ្យ​រាងកាយ​ទ្រុឌទ្រោម និង​ចុះខ្សោយ។
៦. ការកើនឡើង​ហានិភ័យនៃ​ជំងឺរោគស្រ្តីការកកិតម្ដងហើយ​ម្ដងទៀត​ជាញឹក​ញាប់​ពេក អាចមាន​ឥទ្ធិពល​អាក្រក់​ដល់​ប្រដាប់ភេទ និង​បង្កើន​ហានិភ័យ​នៃជំងឺ​រោគស្រ្តី​មួយ​ចំនួន។ ជា​ធម្មតាវា​អាចបង្ក​ឱ្យមាន​ការ​ឆ្លងមេរោគ ដូចជា​ជំងឺផ្សិត…. ជាដើម។
ប្រសិនបើមិន​បាន​ព្យាបាល​វាឱ្យទាន់​ពេលទេ អាចបង្ក​ឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​សម្រាប់​សុខភាព​បន្តពូជ ឬអាច​ឈាន​ដល់ការ​គ្មាន​កូនថែម​ទៀតផង៕
រួមភេទ ១យប់​លើសពី ២ដងអាច​បង្កឱ្យ​មាន​គ្រោះថ្នាក់ រួមភេទ ១យប់​លើសពី ២ដងអាច​បង្កឱ្យ​មាន​គ្រោះថ្នាក់ Reviewed by Unknown on 7:21 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.