បេនីយ៉ាំង ផ្លាស់ប្តូរជីវិតមកជាសាមញ្ញ បំផុតក្រោយបានជួបគូស្នេហ៍

ភ្នំពេញ៖ ជីវិតរស់នៅរបស់តារាស្រីស៊ិចស៊ី កញ្ញា បេនី យ៉ាំង បានប្រែប្រួលយ៉ាងឆាប់រហ័ស ក្រោយពេលរូបនាង បានទាក់ទងយ៉ាងបើកចំហជាមួយនឹងគូស្នេហ៍។
កន្លងមកមហាជន សង្កេតឃើញថា តារាស្រីចូលចិត្តបង្អួតសាច់ដើមទ្រូងរូបនេះ កាលពីនាងមិនទាន់មានគូស្នេហ៍ នាងបានប្រើជីវិតហ៊ឺហារ ស៊ីវិល័យ ស៊ិចស៊ី ហើយភាគច្រើន រូបនាងតែងចូលភោជនីយដ្ឋានទំនើបៗ ឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់នាងក្នុងរង្វង់សិល្បៈ។ ប៉ុន្តែបន្ទាប់ពីនាង បានជួបបុរសដែលស្រលាញ់រួចមក អ្វីគ្រប់យ៉ាង នាងបានផ្លាស់ប្តូរ ពីជីវិតឡូយឆាយ ស្លៀកពាក់លេចលើលេចក្រោម និងនៅតែក្នុងកន្លែងលំដាប់ខ្ពស់ៗ បែរជាមកអង្គុយញ៉ាំបាយជាមួយគូស្នេហ៍ នៅកន្លែងដីភក់ គ្រាន់តែក្រាលកន្ទេលពីលើតែប៉ុណ្ណោះ។ ជាពិសេស ចំពោះការស្លៀកពាក់របស់នាងវិញ ក៏បានប្រែប្រួលផងដែរ មកជាស្លៀកជាឈុតរលុងធំៗទៅវិញ។
ជាមួយគ្នានោះ អ្នកគាំទ្រ បានបើកភ្នែកធំៗ ពេលឃើញការផ្លាស់ប្តូរជីវិតទាំងស្រុង របស់កញ្ញា បេនីយ៉ាំងបែបនេះ ក្រោយពេលនាងមានគូស្នេហ៍ ដោយមកប្រើជីវិតសាមញ្ញបំផុត។
ប៉ុន្តែទោះជាយ៉ាងណា ក៏មានមតិមួយចំនួន បានលើកឡើងថា កញ្ញា បេនីយ៉ាំង មិនបានផ្លាស់ប្តូរជីវិតអ្វីនោះទេ គ្រាន់តែនាងទៅមើលថែ និងធ្វើម្ហូប ឲ្យគូស្នេហ៍របស់នាង នៅឯការដ្ឋានតាមខេត្តប៉ុណ្ណោះ ហើយណាមួយ នាងមិនចង់ឲ្យគូស្នេហ៍ អង្គុយញ៉ាំបាយតែម្នាក់ឯង ដូចនេះនាងក៏បានអង្គុយកំដរ ដើម្បីលើកទឹកចិត្តឲ្យគូស្នេហ៍ មានកម្លាំងធ្វើការបន្តទៀត៕

ប្រភព៖ khmerload
បេនីយ៉ាំង ផ្លាស់ប្តូរជីវិតមកជាសាមញ្ញ បំផុតក្រោយបានជួបគូស្នេហ៍ បេនីយ៉ាំង ផ្លាស់ប្តូរជីវិតមកជាសាមញ្ញ បំផុតក្រោយបានជួបគូស្នេហ៍ Reviewed by Unknown on 7:35 AM Rating: 5

No comments:

Flickr Widget

Powered by Blogger.