ហានិភ័យ​ណាស់​ រថយន្ត​កិន​កូន​ស្លាប់​នៅមុខផ្ទះ​យ៉ាង​អាណោចអាធ័ម​ ព្រោះ​ផ្ទះ​ជាប់ថ្នល់​ពេក​

ខេត្តព្រៃវែង៖  កាលពីវេលាម៉ោង១១នឹង០៥នាទី ថ្ងៃទី១៥ វិច្ឆិកា​ឆ្នាំ២០១៦នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៣១៣ ស្ថិតក្នុងភូមិចាន់ ឃំុព្រៃកណ្តៀង ស្រុកពាមរក៍ខេត្តព្រៃវែង។
មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកេីតឡេីងបណ្តាលឲ្យក្មេងស្រី ម្នាក់បែកក្បាលស្លាប់នៅនឹងកន្លែងដោយសារតែរថយន្តធុនធំដឹកទំនិញ មួយគ្រឿងបេីកបុក។
យោងតាមប្រជាពលរដ្ឋបានឃេីញហេតុការណ៍បានឲអ្នកយកពត័មានយេីងដឹងថា៖នៅមុនពេល កេិីតហេតុគេបានឃេីញក្មេងស្រីរងគ្រោះខាងលេីបានរត់ឆ្លងថ្នល់នៅមុខផ្ទះរបស់ ខ្លួន ហេីយគាប់ជួនក៏មានរថយន្តមួួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ័សពាក់ស្លាកលេខ ព្រះសីហនុ 3A.2012 មានទិសដៅពី កេីតទៅ លិច បានបុកក្មេងស្រីរងគ្រោះបណ្តាលឲ ផ្លោងប្រវែង៧ម៉ែត្រ បែកក្បាលស្លាប់យ៉ាងអណោចអធម៌ជាទីបំផុត។
សមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកពាមរក៍ បានឲអ្នកយកព័ត៌មានយេីងដឹងថាក្មេងស្រីរងគ្រោះខាងលេីមានឈ្មោះ ផាត ស្រីទៃ អាយុ៤ឆ្នាំ រស់នៅចំណុចកេីតហេតុខាងលេី មូលហេតុក្មេងស្រីរងគ្រោះបានរត់ឆ្លងថ្នល់ចំណែកឯអ្នកបេីកបររថយន្តមានឈ្មោះថន យូវ ភេទប្រុសអាយុ២២ឆ្នាំ ក្រោយកេីតហេតុសមត្ថកិច្ចបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕
FB_IMG_1479213043925
FB_IMG_1479213052442
FB_IMG_1479213049275
ប្រភព៖​ VD7NEWS
ហានិភ័យ​ណាស់​ រថយន្ត​កិន​កូន​ស្លាប់​នៅមុខផ្ទះ​យ៉ាង​អាណោចអាធ័ម​ ព្រោះ​ផ្ទះ​ជាប់ថ្នល់​ពេក​ ហានិភ័យ​ណាស់​ រថយន្ត​កិន​កូន​ស្លាប់​នៅមុខផ្ទះ​យ៉ាង​អាណោចអាធ័ម​ ព្រោះ​ផ្ទះ​ជាប់ថ្នល់​ពេក​ Reviewed by Unknown on 4:32 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.