៥ឆ្នាំក្រោយ ហ្កាដាហ្វី ស្លាប់៖ ប្រជាជនលីប៊ីសោកស្តាយនិងនឹករលឹកជីវិតក្រោមរបបផ្តាច់ការ
មកទល់ថ្ងៃនេះ លោក ម៉ូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi) បានស្លាប់បាត់បង់ជីវិតអស់រយៈពេល ៥ឆ្នាំហើយ។ ប្រជាជនលីប៊ីប្រហែលជានឹករលឹកចំពោះស្ថានភាពដែលខ្លួនធ្លាប់ឆ្លងកាត់ពេលដែលលោក ហ្កាដាហ្វីនៅគ្រប់គ្រងប្រទេស ហើយពួកគេប្រហែលជាសោកស្តាយនៅពេលដែលអ្វីដែលពួកគេជ្រើសរើសនិងរំពឹងចង់បាននោះអាក្រក់ជាងអ្វីដែលពួកគេធ្លាប់មានទៅទៀត។ តែការសោកស្តាយនោះ ហាក់មិនបានធ្វើឲ្យអ្វីៗប្រសើរឡើងទេ។ ប្រជាជនលីប៊ីត្រូវប្រឈមមុខជាមួយការពិតនិងត្រូវរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះ។
១.លោក ហ្កាដាហ្វី ស្ថាបនិករដ្ឋលីប៊ីនិងដឹកនាំឲ្យប្រទេសនេះរីកចម្រើន
លីប៊ីត្រូវបានគេចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានស្តុកស្តម្ភ និងអភិវឌ្ឍរហ័សបំផុតមួយនៅអាហ្វ្រិកខាងជើងក្រោមការដឹកនាំរបស់មេដឹកនាំផ្តាច់ការ ម៉ូអាម៉ា ហ្កាហ្វីប៉ុន្មានទសវត្សន៍។ យោងតាមគេហទំព័រ Global Research លោក ហ្កាដាហ្វី បានឡើងកាន់អំណាចនៅក្នុងឆ្នាំ ១៩៦៧ ដោយការធ្វើរដ្ឋប្រហារ ហើយលីប៊ីនៅពេលនោះត្រូវបានគេស្គាល់ថាជារដ្ឋក្រីក្របំផុតមួយនៅអាហ្វ្រិក។ នៅពេលឡើងកាន់អំណាច ជនផ្តាច់ការនេះបានដឹកនាំនិងជំរុញឲ្យរដ្ឋក្រីក្រមួយនេះអភិវឌ្ឍទៅមុខយ៉ាងរហ័សផងដែរ។ នៅពេលនោះ លីប៊ីស្គាល់កំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ដោយប្រជាជនមានចំណូលប្រចាំឆ្នាំខ្ពស់ ជីវភាពរស់នៅខ្ពស់ និងមានអាយុរំពឹងរស់វែង។ មានរបាយការណ៍ខ្លះ អះអាងថា ជីវភាពប្រជាជនធូរធារខ្លាំង ហើយប្រជាជនក្រីក្រតិចជាងចំនួនប្រជាជនក្រីក្រនៅហូឡង់ដែលស្ថិតនៅទ្វីបអឺរ៉ុបទៅទៀត។ ចំណែកសេវាសាធារណដែលផ្គត់ផ្គង់ដោយរដ្ឋាភិបាលក៏មានប្រសិទ្ធភាពខ្ពស់ ដោយប្រជាជនទទួលបានសេវាគ្រប់ៗគ្នា និងទទួលបានការឧបត្ថម្ភធននិងទ្រទ្រង់ពីរដ្ឋច្រើនដែរ។
បើក្រឡេកមើលស្ថាប័ននយោបាយវិញ ការក្តោបក្តាប់អំណាចស្ថិតនៅលើបុរស់ម្នាក់ពិតជាកើតមានឡើងនៅលីប៊ីមែន តែវាធ្វើឡើងក្នុងគោលដៅពង្រឹងអំណាចស្ថាប័ននយោបាយនិងការដឹកនាំដែលអាចរក្សាស្ថិរភាព សន្តិភាព និងសន្តិសុខប៉ុណ្ណោះ។ សូមបើកវង់ក្រចកបន្តិចដែរ លីប៊ីជារដ្ឋមិនសូវមានវប្បធម៌ និងអរិយធម៌ទំនើបទេ ហើយប្រជាជនភាគច្រើនរស់នៅបែបកុលសម្ព័ន្ធនៅឡើយ។វាច្បាស់ណាស់ថា ពួកគេត្រូវស្ថិតក្រោមការដឹកនាំដែលរឹងមាំ ខ្លាំងនិងមានវិន័យខ្ពស់។ ការរឹតត្បិតសិទ្ធិសេរីភាពជារឿងសំខាន់ព្រោះវាអាចធានាបាននូវស្ថិរភាពនិងសន្តិភាពជារួម។ ដូច្នេះហើយទើបបានជាមានការចោទប្រកាន់ថា មេដឹកនាំរូបនេះរំលោភសិទ្ធិមនុស្សនិងកៀបសង្កត់ប្រជាជនខ្លួននោះ។
២.លោក ហ្កាដាហ្វី ស្លាប់ លីប៊ី រលំរលាយតាមលោកដែរ?
ចូលដល់ចំណុចសំខាន់ ប្រជាជនលីប៊ីប្រាកដជានៅចងចាំថា ថ្ងៃនេះជាថ្ងៃដែលមេដឹកនាំផ្តាច់ការរបស់ខ្លួន ម៉ូអាម៉ា ហ្កាដាហ្វីត្រូវបានក្រុមឧទ្ទាមសម្លាប់នៅក្រុង Sirte មុននឹងបញ្ជូនសាកសពទៅកាន់ទីក្រុង Misrataនោះ។ ចាប់ពីឆ្នាំ ២០១០ ចលនា«និទាឃៈរដូវអារ៉ាប់» ជាមូលហេតុចម្បងដែលរុញច្រានឲ្យរបបដឹកនាំផ្តាច់ការជាច្រើននៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងដួលរលំម្តងមួយៗ។ វរៈសេនីយ៍ឯក ហ្កាដាហ្វី ម៉ូអាម៉ា ហ្កាដាហ្វី ដែលបានឡើងកាន់អំណាចដោយរដ្ឋប្រហារយោធានោះ ក៏ជាជនរងគ្រោះមួយរូបដោយសារចលនានេះដែរ ព្រោះប្រជាជនភាគច្រើនចង់បានអ្វីដែលគេហៅថា «ប្រជាធិបតេយ្យបែបបស្ចិមប្រទេស»។
តែរយៈពេលប្រាំឆ្នាំ ទៅហើយក្តី ប្រទេសលីប៊ីដែលត្រូវលោក ហ្កាដាហ្វី ធ្លាប់ កាន់កាប់អស់រយៈពេលជាច្រើនទសវត្សរ៍នោះ ទៅមុខមិនរួចបកក្រោយមិនកើត តែនៅបន្តស្ថិតនៅក្នុងស្ថានភាពអស្ថិរភាពនិងអសន្តិសុខដដែល។ លីប៊ី បានក្លាយជាទឹកដីសម្រាប់គេប្រយុទ្ធគ្នា ហើយមិនត្រឹមតែប៉ុណ្ណោះទឹកដីនេះបានក្លាយជាជម្រកដ៏សុខសាន្តរបស់ក្រុមភេរវជននិងក្រុមសកម្មប្រយុទ្ធផ្សេងទៀតផងដែរ។ ប្រជាជន រស់នៅដោយលំបាកវេទនា ទំនិញគ្រប់យ៉ាងឡើងថ្លៃកប់ពពកដោយសារការផលិតត្រូវបានកាត់ផ្តាច់ ហើយប្រជាជនក៏គ្មានអគ្គិសនីប្រើប្រាស់ និងគ្មានលុយកាក់គ្រប់គ្រាន់ថែមទៀត ។ អ្វីដែលគួរឲ្យខ្លាចនោះពួកគេរស់នៅក្នុងប្រទេសមួយដែលអស្ថិរភាព និងអសន្តិសុខដោយសារការបន្តប្រយុទ្ធគ្នាទូទាំងប្រទេសនោះ។ ប្រជាជនលីប៊ីប្រហែលជានឹកឃើញជីវិតសុខសាន្តពេលស្ថិតក្រោមរបបដឹកនាំផ្តាច់ការរបស់លោក ហ្កាដាហ្វី ហើយពួកគេប្រហែលជាស្រមៃចង់ឲ្យលោក ហ្កាដាហ្វី ត្រឡប់មកវិញដែរ។
៣.ប្រជាជនលីប៊ីសោកស្តាយដែលជ្រើសរើសយកបដិវត្តន៍?
«ខ្ញុំមិនចង់និយាយទេប៉ុន្តែជីវិតរបស់យើងវាពិតជាប្រសើរមែននៅក្រុមរបបដឹកនាំលោក ហា្កដាហ្វី។យើងត្រូវរង់ចាំរាប់ម៉ោងនិងសុំដកលុយរបស់យើងក្នុងធនាគារប្រៀបដូចជាសុំទានគេអ៊ីចឹង»។ នេះជាការលើកឡើងរបស់លោក Fayza al-Naas ដែលជាប្រជាជនលីប៊ីរស់នៅទីក្រុងទ្រីប៉ូលីដែលស្រងសម្តីដោយទីភ្នាក់ងារព័ត៌មាន AFP។
ចំណែកបុរសម្នាក់ទៀតឈ្មោះ Mahommed វ័យ ៣១ឆ្នាំ ដែលធ្លាប់ចូលរួមចលនាបដិវត្តន៍ទម្លាក់លោកហ្កាដាហ្វី នោះបានលើកឡើងថា ប្រជាជនទូទៅសុទ្ធតែស្រងេះស្រងោចនិងមានអារម្មណ៍ថាសោកស្តាយចំពោះអ្វីៗដែលបានកើតឡើងនៅក្នុងប្រទេសនេះ។ លោកបានលើកឡើងថា ៖«ខ្ញុំបានចូលរួមក្នុងចលនាបដិវត្តន៍តាំងពីថ្ងៃដំបូង ហើយខ្ញុំបានប្រយុទ្ធប្រឆាំងរបបដឹកនាំ ហ្កាដាហ្វី។ មុនឆ្នាំ ២០១១ ខ្ញុំស្អប់លោក ហ្កាដាហ្វី ជាងអ្នកណាទាំងអស់។ ប៉ុន្តែឥឡូវនេះ ជីវិតយើងលំបាកវេទនាខ្លាំងណាស់។ ហើយខ្ញុំបានផ្លាស់ប្តូរទៅជាអ្នកដែលគាំទ្រលោក ហ្កាដាហ្វីទៅវិញ។
បុរសនេះបានរៀបរាប់ពីទុក្ខលំបាករបស់លោកក៏ដូចជាប្រជាជនលីប៊ីផ្សេងទៀតនៅទូទាំងប្រទេសដែរ ក្រោយរបបដឹកនាំលោក ហ្កាដាហ្វី រលំរលាយទៅនោះ។ ទំនិញគ្រប់យ៉ាងឡើងថៃ្ល ៥ដង, ប្រាក់បៀវត្សរ៍មន្ត្រីមិនត្រូវបានគេបើកឲ្យទៀងទាត់ឡើយ ហើយអគ្គិសនីតែងតែដាច់ជាញឹកញាប់បំផុត។
Mahommed បានបន្តថា៖« ចាប់ពីតាំងពីឆ្នាំ ២០១១មក គ្មានការវិវត្តទៅមុខអ្វីឡើយនៅក្នុងប្រទេសលីប៊ី វាមានតែរឿងរ៉ាវអាក្រក់កើតឡើងប៉ុណ្ណោះ ហើយគ្រប់យ៉ាងវាអាក្រក់ជាងមុនឆ្ងាយ។ យើងមានរដ្ឋាភិបាល ៧ហើយក្នុងរយៈពេល ៦ឆ្នាំនេះ។ តែយើងព្យាយាមចោទសួរថា តើរដ្ឋាភិបាលទាំងនោះបានសម្រេចអ្វីខ្លះហើយ។ សមិទ្ធផលតែមួយគត់ដែលយើងមើលឃើញផ្ទាល់ភ្នែក ក្នុងការដឹកនាំក្រោយរបបហ្កាដាហ្វី គឺធុងសម្រាមថ្មីៗដែលរដ្ឋាភិបាលដំឡើងនៅពេញក្រុងទ្រីប៉ូលីនោះ»។
សរុបមក បដិវត្តន៍មិនបាននាំមកនូវការរីកចម្រើនអ្វីដល់ប្រទេសដូចជាលីប៊ីនេះទេ។ វាមានត្រឹមតែទុក្ខសោក, សោកនាដកម្ម និងការបំផ្លិចបំផ្លាញតែប៉ុណ្ណោះ។ ការជ្រើសរើសការផ្លាស់ប្តូរតាមការបោះឆ្នោត និងផ្ទេរអំណាចដោយសន្តិវិធីទើបជាជម្រើសល្អ។
៤. លោកខាងលិចព្យាយាមបំភ្លេចប្រទេសលីប៊ីចោល?
ដូចបានរៀបរាប់ខាងដើមស្រាប់ លីប៊ីបានបែកខ្ញែកជាបំណែកតូចដោយមានក្រុមប្រដាប់អាវុជាច្រើនបន្តដណ្តើមកាន់កាប់ក្រោយការដួលរលំនៃរបបដឹកនាំលោក ហ្កាដាហ្វី។ រដ្ឋាភិបាលពីរបានបន្តហែកហួរគ្នានៅលីប៊ី ដោយរដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំដោយក្រុមឧទ្ទាមត្រូវសហគមន៍អន្តរជាតិទទួលស្គាល់នោះត្រូវនិរទេសទៅកាន់ទីក្រុង Tobruk តាំងពីឆ្នាំ ២០១៤។ ចំណែកក្រុមយោធាវិញបានបង្កើតសភានៅរដ្ឋធានីទ្រីប៉ូលី និងទាមទារភាពស្របច្បាប់ដើម្បីក្តោបក្តាប់ទឹកដីលីប៊ីផងដែរ។ សហគមន៍អន្តរជាជំរុញឲ្យមានការស្វះស្វែងរកសន្តិភាពនិងផ្សះផ្សាជាតិផងដែរ ប៉ុន្តគ្រប់យ៉ាងនៅតែស្រពេចស្រពិលនៅឡើយ។ បច្ចុប្បន្នប្រជាជនលីប៊ីត្រូវជ្រើសរើសរវាង រដ្ឋាភិបាលដែលដឹកនាំដោយក្រុមឧទ្ទាម និងមួយក្រុមទៀតរបបដឹកនាំដោយក្រុមយោធា។
រឿងដែលគួរឲ្យកត់សម្គាល់ លោកខាងលិចដែលជួយជ្រោមជ្រែងចលនាបដិវត្តន៍នោះ ហាក់បីដូចជាស្ងៀមស្ងាត់ និងមិនសូវប្រឹងប្រែងជួយស្រោចស្រង់ប្រជាជនលីប៊ីសោះ។ មកដល់ត្រឹមនេះ យើងសូមស្លេះបន្តិចដើម្បីត្រឡប់ទៅមើលការគាំទ្ររបស់លោកខាងលិចចំពោះបដិវត្តន៍លីប៊ីនិងព្រឹត្តិការណ៍មួយនៅទីក្រុងបេកាហ្ស៊ីក្រោយបដិវត្តន៍ជោគជ័យ។
នាខែកញ្ញាឆ្នាំ ២០១១ នាទីក្រុង បេនកាហ្ស៊ី ប្រទេសលីប៊ី មេដឹកនាំលោកខាងលិចមួយចំនួនឈរលើវេទិកាថ្លែងសុន្ទរកថាទៅកាន់ប្រជាជនលីប៊ីដែលប្រមូលផ្តុំគ្នានៅជុំវិញនោះ។ ក្នុងចំណោមមេដឹកនាំទាំងនោះមានលោក ដេវីដ ខេមេរ៉ូន អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងលោក នីកូឡា សាកូហ្ស៊ី អតីតប្រធានាធិបតីបារាំងផង ដែលគេដឹងច្បាស់ថាអ្នកទាំងពីរចូលរួមអបអរសាទរការបញ្ចប់របបដឹកនាំផ្តាច់ការរបស់លោក ហ្កាដាហ្វី ក្រោយមានចលនាបដិវត្តន៍ប្រជាជន ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល និងការអន្តរាគមន៍របស់លោកខាងលិច។
មេដឹកនាំទាំងពីរនាក់ដើរតូនាទីសំខាន់ក្នុងការបញ្ចប់របបដឹកនាំដែលលោកខាងលិចលាបពណ៌ថាផ្តាច់ការរំលោភសិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋខ្លួន ហើយអ្វីដែលលោកទាំងពីរប្រាប់ទៅកាន់ប្រជាពលរដ្ឋលីប៊ីនៅពេលនោះគឺ បង្ហាញការសាទររបស់រដ្ឋាភិបាលបារាំងនិងអង់គ្លេសចំពោះការជ្រើសរើសចលនាបដិវត្តន៍បញ្ចប់របបផ្តាច់ការ មកយកសេរីភាព និងប្រជាធិបតេយ្យ។
ពាក្យមួយឃ្លារបស់នាយករដ្ឋមន្ត្រីអង់គ្លេសដែលប្រជាជនលីប៊ីចាំមិនភ្លេច និងផ្តល់ក្តីសង្ឃឹមថាមេដឹកនាំលោកខាងលិចមកស្រោចស្រង់ប្រទេសជាតិខ្លួននោះគឺ៖ « មិត្តរបស់អ្នកនៅបារាំងនិងអង់គ្លេសនឹងឈរជើងនៅជាមួយអ្នកទាំងអស់គ្នាដើម្បីកសាងប្រជាធិបតេយ្យ»។ ពាក្យមួយឃ្លានេះផ្តល់ភាពកក់ក្តៅខ្លាំងមែន ផ្តល់ក្តីសង្ឃឹមសម្បើមណាស់ សម្រាប់ប្រជាជនលីប៊ីដែលទោរទន់ចង់បានសេរីភាព ប្រជាធិបតេយ្យ និងសន្តិភាព។
ប៉ុន្តែផ្ទុយស្រឡះ ប្រជាជនលីប៊ីមិនទាន់ស្គាល់អ្វីហៅថាប្រជាធិបតេយ្យបែបបស្ចិមលោក, សេរីភាព, ការគោរពសិទ្ធិមនុស្ស និងសុខសន្តិភាព ដែលសាបព្រោះដោយប្រទេសលោកខាងលិចឡើយ ប្រជាជនលីប៊ីទើបដឹងថា ពួកគេត្រូវលោកខាងលិចទាំងនោះបោះបង់ចោល ទុកអោយពួកគេស្វែងរកសន្តិភាពដោយខ្លួនឯង។
មេដឹកនាំលោកខាងលិចដែលចាត់តាំងខ្លួនឯងជាអ្នករំដោះប្រជាជនលីប៊ីនោះ បច្ចប្បន្នបែរជាស្ងៀមស្ងាត់ មិនហ៊ានអើពើ ទុកអោយប្រជាជនលីប៊ីសម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯងទៅវិញ។
តើនេះឬជាការទទួលខុសត្រូវ ជាការសន្យាជួយទំនុកបម្រុងជួយប្រជាជនលីប៊ីអោយដល់ត្រើយរបស់លោកខាងលិចឬយ៉ាងណា?
៥. លោកខាងលិចផ្តួលរលំរបបដឹកនាំហា្កដាហ្វីជាកំហុសឆ្គងមួយ ហើយការមិនជួយរៀបចំប្រទេសក្រោយបដិវត្តន៍ជាកំហុសធំ
ការផ្តួលរំលំរបបដឹកនាំក្រុងទ្រីប៉ូលីដោយរដ្ឋាភិបាលលោកខាងលិច បារាំង អង់គ្លេស អាមេរិក ក្រោមស្លាកបក្សសម្ព័ន្ធយោធាណាតូ ត្រូវបានអ្នកវិភាគមួយចំនួនចាត់ទុកថាជាកំហុសឆ្គងធំមួយ។ ក្រោយទម្លាក់មេដឹកនាំម្នាក់ចេញពីតំណែង លោកខាងលិចទាំងនោះគ្មានលទ្ធភាពគាំទ្រ ឬបង្កើតមេដឹកនាំម្នាក់ផ្សេងទៀតដែលខ្លាំងអាចគ្រប់គ្រងលីប៊ី បានដូចហ្កាដាហ្វី នោះឡើយ ដែលវាជាមូលហេតុមួយដែលធ្វើអោយរបបគ្រប់គ្រងថ្មីដើរទៅមុខមិនរួច។
ម្យ៉ាងវិញទៀតរបាយការណ៍សិទ្ធិមនុស្សមួយចំនួន បានបង្ហាញបង្ហាញយ៉ាងច្បាស់ថា លោកខាងលិច ត្រចៀកស ជឿក្រុមឧទ្ទាមដែលពេលខ្លះពួកគេបង្កាច់បង្ខូចកងទ័ពរដ្ឋាភិបាលលីប៊ីថារំលោភសិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញប្រជាជនខ្លួនឯងជាដើម។
នៅក្នុងអត្ថបទរបស់អង្គការសិទ្ធិមនុស្សដែលឃ្លាំងស្ថានភាពសិទ្ធិមនុស្សនៅលីប៊ី ចុះផ្សាយក្នុងសារព័ត៌មាន Independence បានបញ្ជាក់ថា គ្មានភស្តុតាងរឹងមាំណាមួយបញ្ជាក់ពីទង្វើព្រៃផ្សៃនិងអមនុស្សធម៌របស់របបដឹកនាំហ្កាដាហ្វី រួមទាំងករណីរំលោភសេពសន្ថវៈដែលបង្កឡើងដោយកងទ័ពហ្កាដាហ្វី ដូចការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនិងរបបដឹកនាំលោកខាងលិចឡើយ។ អង្គការលើកលែងទោសអន្តរជាតិបានអោយដឹងថា ព័ត៌មានដែលទម្លាយចេញស្តីពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិបង្កដោយរបបដឹកនាំក្រុងទ្រីប៉ូលី ផ្តល់អោយដោយមេដឹកនាំក្រុមឧទ្ទាម ដូចជាទម្លាក់កំហុសលើរដ្ឋាភិបាលដូច្នេះដែរ។
ដោយឡែក លោក បារ៉ាក់ អូបាម៉ា ធ្លាប់បន្ទោសអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីដ ខេមេរ៉ូន រួមទាំងបារាំង និងបណ្តារដ្ឋឈូងសមុទ្រកន្លងមកដែរ ពាក់ព័ន្ធការអន្តរាគមន៍ និងវិបត្តិលីប៊ីដែលបន្តកើតដល់បច្ចុប្បន្ន។ ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Atlantic លោក អូបាម៉ា បានបញ្ជាក់ថា អង់គ្លេស បារាំង និងសម្ព័ន្ធមិត្តអាមេរិករដ្ឋឈូងសមុទ្រមិនបានផ្ចង់អារម្មណ៍ដោះស្រាយបញ្ហាកើតឡើងក្រោយការអន្តរាគមន៍ឡើយ។ លោកបន្ថែម គ្រប់គ្នាជិះសេះលែងដៃពឹងផ្អែកលើសហរដ្ឋអាមេរិកខ្លាំងពេក ហើយគ្មានអ្នកណារៀបចំផែនការល្អប្រសើរដើម្បីជួយលីប៊ី ក្រោយគាស់រំលើងរបបផ្តាច់ការឡើយ។
ប៉ុន្តែ ទោះជាលោកទទួលស្គាល់ពីកំហុសឆ្គងរបស់សម្ព័ន្ធមិត្តលោកដែលមិនបានជួយលីប៊ីឲ្យផុតពីស្ថានភាពចលាចលក៏ដោយ លោក អូបាម៉ា នៅតែជឿជាក់ថា អន្តរាគមន៍នៅលីប៊ីជារឿងមិនអាចខ្វះបាន។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តពិតជាបានធ្វើរឿងត្រឹមត្រូវ ពោលគឺទប់ស្កាត់ការសម្លាប់រង្គាលប្រជាជនស៊ីវិលនៅលីប៊ីតែម្តង។ ប៉ុន្តែស្របពេលជាមួយគ្នានោះ ប្រធានាធិបតីជិតផុតអាណត្តិរូបនេះទទួលស្គាល់ផងដែរថា ទាំងអាមេរិកនិងសម្ព័ន្ធមិត្តសុទ្ធតែថ្លោះធ្លោយក្នុងការបង្កើតស្ថាប័នជាមូលដ្ឋានដ៏រឹងមាំនិងមានប្រសិទ្ធភាពសម្រាប់ដឹកនាំនិងរក្សាសន្តិសុខដែលជារឿងចាំបាច់សម្រាប់លីប៊ី៕
ប្រភព៖ ថ្មីៗ

Reviewed by Unknown
on
6:28 AM
Rating:

No comments: