ម្ចាស់​បទ​ Gangnam Style​ លោក​ PSY​ មក​ទស្សន​កិច្ច​នៅទឹកដី​​​អង្គរ

ខេត្ត​សៀមរាប​៖ តារាល្បី​​លំដាប់​ពិភពលោក​ ម្ចាស់​បទ​ Gangnam​ Style ​លោក​ PSY​ ដែល​ជា​ជនជាតិ​កូរ៉េ​ នៅ​ថ្ងៃទី​២៤​ខែ​តុលា​ឆ្នាំ​២០១៦​នេះ​​បាន​​មក​​ទស្សនា​នៅ​ទឹកដី​វប្បធម៌​ប្រវត្តិ​សាស្រ្ត​ដ៏ល្បី​រន្ទឺ​ គឺ​​តំបន់​រមណីយដ្ឋាន​អង្គរ​របស់​កម្ពុជា​​ ។​ 

តាមរយៈ​រូបភាព​របស់​លោក PSY ​ដែល​បាន​ថត​ជាមួយ​កុមារ ​និង​យុវជន​​កម្ពុជា​ ​ព្រមទាំង​ភ្ញៀវ​អន្តរជាតិ​ផ្សេង​ៗទៀត​​​​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​​នេះ ​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​រំភើប​ចិត្ត​ជា​​​​ខ្លាំង ​ចំពោះ​វត្តមាន​លោក​នៅ​ទឹក​សុវណ្ណ​ភូមិរបស់​កម្ពុជា​មួយ​នេះ។

រូបភាព​ដ៏​​គួរឲ្យ​ចាប់​អារម្មណ៍​​​​និង​ភ្ញាក់ផ្អើល​មួយ​នេះ នឹងអន្ទឹង​ចិត្ត​​​​​ភ្ញៀវទេស​ចរណ៍​ជា​តិ​ និង​ អន្តរជាតិ ​ជាពិសេស​តារា​ល្បី​ៗ​​​ដទៃទៀត​ ​ឲ្យ​មក​ទស្សនា​កាន់តែច្រើន​ថែម​ទៀត​​​​​នៅ​តំបន់​ប្រាង្គប្រាសាទ​​បុរាណ​​ ដែល​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា៕​ ប្រភព​ហ្វេសប៊ុក: រំដួងក្រុងសៀមរាប​។ ​
 
ប្រភព៖ tv.knnasia
ម្ចាស់​បទ​ Gangnam Style​ លោក​ PSY​ មក​ទស្សន​កិច្ច​នៅទឹកដី​​​អង្គរ ម្ចាស់​បទ​ Gangnam Style​ លោក​ PSY​ មក​ទស្សន​កិច្ច​នៅទឹកដី​​​អង្គរ Reviewed by Unknown on 11:39 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.