ម៉ូតូ​២​គ្រឿង​ត្រូវ​បាន​រថយន្ត​កៀរ​ដួល​បណ្ដាលឲ្យ​អ្នកបើករង​របួសស្រា​ល

សៀមរាប ៖ នៅវេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត បើកបរ​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ កោង​បាន​ជ្រុល​ចង្កូត​ទៅបុក​ដើម​ចំបក់​នៅ​ខាងស្តាំ​ដៃ ហើយ​បាន​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​២​គ្រឿង ទៀត បើក​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត​ពី​ជើង​ទៅ​ត្បូង បណ្ដាល​អ្នកបើកបរ​ម៉ូតូ​រង​របួស ស្រាល ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​
ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ខាងត្បូង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​ចំងាយ​២០០​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​បន្ទាយ​ស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​
​លោក​អនុសេនីយ៍ឯក ជៀម រក្សា អធិការនគរបាល​ស្តីទី​ស្រុក​បន្ទាយស្រី​បានឲ្យដឹងថា រថយន្ត​ក្រោយពេល​កើតហេតុ​បាន​បើក​រត់គេច​ខ្លួន​រហូត​ដល់​ភូមិ​សណ្ដា​យ ឃុំ​ខ្នារ សណ្ដា​យ ស្រុក​បន្ទាយស្រី រថយន្ត​ដាច់​កង​មុខ​ផ្នែក​ខាងស្ដាំ​ទៅលេង​រួច អ្នកបើកបរ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន នាំមក​ធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​។​
​លោក​អធិការនគរបាល​ស្តីទី​បាន​បញ្ជាក់ថា រថយន្ត​បង្ក​ម៉ាក កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2V:6344 បើកបរ​ដោយ​ឈ្មោះ យុ​ក សា​ប៉ូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប ជនរងគ្រោះ​ក្នុង​ករណី​ខាងលើនេះ មានឈ្មោះ នួន វុទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1U:9350 និង​ម្នាក់​ទៀត​ឈ្មោះ ម៉ោញ ម៉ា​រី​យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​សៀមរាប 1J:7159 ជនរងគ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប រង​របួសស្រាល ។​
​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​រង់ចាំ​ភាគី​ទាំងសងខាង​ចូល​ខ្លួន​ធ្វើ​ការដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់ ៕
ម៉ូតូ​២​គ្រឿង​ត្រូវ​បាន​រថយន្ត​កៀរ​ដួល​បណ្ដាលឲ្យ​អ្នកបើករង​របួសស្រា​ល ម៉ូតូ​២​គ្រឿង​ត្រូវ​បាន​រថយន្ត​កៀរ​ដួល​បណ្ដាលឲ្យ​អ្នកបើករង​របួសស្រា​ល Reviewed by Unknown on 12:00 AM Rating: 5

No comments:

Flickr Widget

Powered by Blogger.