កញ្ញា ហៅ ​សុវណ្ណរាជ ពូ ចង់​មានន័យ​អ្វី?

ភ្នំពេញៈ នៅ​មុននេះ​ព័ត៌មាន​ពីការ​ផ្គូផ្គង​ស្នេហា​តារា​ចម្រៀង​ប្រុស​ស្រី​រួមទ្រនំ​ហង្សមាស​រវាង តារាច​ម្រៀង​ កញ្ញា ឱក សុគន្ធ​កញ្ញា និង​តារា​ចម្រៀង​ប្រុស​ ឆន សុវណ្ណរាជ ហាក់​ផុសផុល​ដែល​ត្រូវ​លើក​មក​បរិយាយ​ភ្ជាប់​នឹង​រូបថត​រួមគ្នា​ស្និទ្ធស្នាល។ ​ទាំង​ចម្ងល់​មិនត្រូវ​បាន​តួអង្គ​ម្នាក់​ណា​ស្រាយ​បំភ្លឺនោះ ​ក្នុង​បណ្តាញ​សង្គម ក៏លេច​សារខ្លី​ពីកញ្ញា ឱក សុគន្ធ​កញ្ញា ​ជូនពរ លោក ​សុវណ្ណរាជ ដែល​ផ្ទុយ​ពីសារ​ជូនពរ​ចំពោះម​នុស្ស​ជាទី​ស្រឡាញ់។​
ចាក​ឆ្ងាយពី​ការ​តាម​ដាន​របស់​មហាជន ដែល​ថែម​ទាំង​ការ​ជជីក​សួរ​ដេញ​ដោល​គ្នា​ផងថា តើ សុគន្ធ​កញ្ញា និង​​លោក ឆន សុវណ្ណរាជ ជា​តារា​រួម​ទ្រនំ​ជាមួយ​គ្នា ពិតជា​បណ្តុះ​វល្លិ​ស្នេហ៍​នឹងគ្នា ដូច​ដែលគេ​ល្បី​មែនឬ​ក៏​យ៉ាងណា ហើយ​ថា តើវា​អាចទៅ​រួចទេ​ថា តារា​ចម្រៀង​ល្បី​ឈ្មោះ​ពីរដួង​នេះ​ ពិត​ជាចាប់​ដៃសាង​ស្នេហា​នឹងគ្នា?
ប៉ុន្តែ​យ៉ាង​ណា​ ការប្រៀប​ធៀប​ទាំង​ចម្ងល់​នោះ ក៏ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជា​ច្រើន​ស្រឡាំង​កាំង​ចំពោះ​សារ​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ដែល​សរសេរ​ខ្លីជូន​ពរ​ថ្ងៃខួប​កំណើត​លោក ឆន សុវណ្ណ​រាជ កន្លង​ទៅថ្មីៗ​នៅក្នុង​អុីន​ស្តា​ក្រាម​ថា៖ «ចង់​និយាយ​ថា​ រីករាយ​ថ្ងៃខួប​កំណើត​​ ពូ ឆន សុវណ្ណរាជ សូមឲ្យ​ជួបតែ​សេចក្តី​សុខ ក្នុង​ជីវិត​ដោយ​ជោគ​ជ័យ​គ្រប់​ភារកិច្ច​ មាន​អ្នក​ស្រឡាញ់​ ចូលចិត្ត​កាន់តែ​ច្រើន ​និង​ប្រាថ្នា​អ្វី​ក៏បាន​សម្រេច​ដូច​បំណង​»។
បន្ថែម​លើការ​ភ្ញាក់ផ្អើល​នឹង​សារខ្លី​ដែល​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា ជូនពរ​មិត្ដរួម​អាជីព​ដែល​មុននេះ​ក៏ល្បី​យ៉ាង​រន្ទឺ​ថា​ជាគូ​ស្នេហ៍​នឹងគ្នា ហើយ​ភ្ជាប់​ដោយ​រូបថត​រួមគ្នា ៣ នាក់​​ ដោយ​មាន​ទាំង ​លោក ណុប បាយ៉ារិទ្ធ ដែល សុគន្ធកញ្ញា កាន់​ចាននំ​ខួប​កំណើត​ស្និទ្ធ​តែពីរ​នាក់ លោក ឆន សុវណ្ណរាជ​នោះ មហាជន​ដែល​បាន​ឃើញ​រូបនោះ ​ក៏នាំ​គ្នា​លើក​ឡើង​ទៀតថា៖ «ក៏ប្លែក​ដែរខាង​ក្នុង​កម្មវិធី ធ្វើ​ជាគណៈ​កម្មការ​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក Cambodian Idol ​ក៏មិន​ដែល​ឮ គណៈ​កម្មការ​ស្រី ជា​តារា​ចម្រៀង​រូបនេះ​ហៅ​លោក ឆន សុវណ្ណ​​រាជ ថា ពូៗឡើយ​ ក្រៅតែ​ពីហៅ​លោក ព្រាប សុវត្ថិ និងណុប បាយ៉ារិទ្ធ ថាបង​ពេញៗ​មាត់ ​ហើយ​នាង​ហៅ​សុវណ្ណរាជ ចំៗ​ឈ្មោះថា រាជៗ​តែម្តង តែពេល​នេះ​ហៅពូ​»។
ព្រមគ្នា​ជាមួយ​នឹង​ចម្ងល់​នេះ ពួកគេ​ក៏លាន់​មាត់​ថា៖ «ឬមួយ​ក៏ហៅ​បែប​នេះចង់​បង្ហាញ​ក្នុង​បណ្តាញ​សង្គម​ឲ្យ​មហាជន​បាន​ឃើញ​និង​បង្វែរ​ការ​ចាប់​អារម្មណ៍​ដោយសារ​តែ​ព័ត៌មាន​មុន​នោះ​ល្បី​ពេកទេ​ដឹង?»។ ទោះបី​យ៉ាង​ណា ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​សុំការ​បកស្រាយ​ពី​តារាច​ម្រៀង​ កញ្ញា ឱក សុគន្ធ​កញ្ញា បាន​នោះ​ទេ ហើយ​លោក ឆន សុវណ្ណរាជ ក៏​ដូច​គ្នាដែរ​។ ប៉ុន្តែ​នៅ​មុននេះ​ លោក ឆន សុវណ្ណរាជ ធ្លាប់​បាន​ប្រាប់​ថា លោក និង សុគន្ធកញ្ញា គឺ​ត្រឹម​ជាមិត្ត​រួម​អាជីព​ មិនដូច​អ្វីដែល​ល្បី​នោះទេ។លោក​ក៏បាន​​បញ្ជាក់​ខ្លីថា៖ «អ្វីៗ​មិនដូច​រឿង​ល្បីទេ​ ហើយ​ក៏គ្មាន​ចិត្ត​បង្កើត​អ្វី​តាម​ដែលល្បី​នោះ​ដែរ»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
កញ្ញា ហៅ ​សុវណ្ណរាជ ពូ ចង់​មានន័យ​អ្វី? កញ្ញា ហៅ ​សុវណ្ណរាជ ពូ ចង់​មានន័យ​អ្វី? Reviewed by Unknown on 11:14 PM Rating: 5

No comments:

Flickr Widget

Powered by Blogger.