ធ្វើបុណ្យអីក៏សំណាងម្លេះ ! បុរសម្នាក់រៀបការប្រពន្ធម្តងពីរ ធ្វើអោយគ្រប់គ្នាច្រណែន
ហ្វីលីពីន៖ នៅពេលអ្នកឃើញបុរសម្នាក់រៀបការជាមួយនឹងនារីក្មេងខ្ចីពីរនាក់ក្នុុងពេលតែមួយ អ្នកប្រហែលជាគិតថាបុរសរូបនេះគឺជាមនុស្សដែលមានសំណាងបំផុតហើយ តែតាមការពិតមាន រឿងដ៏សែនស្មុគស្មាញបំផុតដែលមនុស្សគ្រប់គ្នាពុំបានដឹង។ អ្នកកម្លោះរូបនេះ ធ្វើទាំងបង្ខំចិត្តតែប៉ុននោះ។ បុរសខាងលើនេះមានឈ្មោះ Razul Timbukong មានអាយុ 22 ឆ្នាំ បានរៀបការជាមួយនឹងនារីពីរនាក់។ ប្រពន្ធទីមួយឈ្មោះ Jarah Mendoza Labangin អាយុ 20 ឆ្នាំហើយនិងម្នាក់ទៀតមានឈ្មោះ Thelma Guipal មានអាយុ 24 ឆ្នាំ។ តាមការចុះផ្សាយរបស់ គេហៈទំព័រ philnews បានអោយដឹងថា នៅមុនដំបូង បុរសដែលមានឈ្មោះ Razul នេះបានទាក់ទងស្នេហាជាមួយនឹងនារីវ័យក្មេងគឺនាង Labangin អស់រយៈពេលយ៉ាងយូរមក ហើយរហូតមកទល់ឥឡូវសំណាងមិនល្អនៅពេលដែលអ្នកទាំងពីរនេះកំពុងតែស្រឡាញ់យល់ ចិត្តគ្នាបានស៊ីជម្រៅ ហើយជិតចូលរោងការហើយនោះ នាង Thelma បានចូលមកលុកលុយស្នេហា នេះអោយមានភាពរង្គោះរង្គើឡើង។ នាងThelma បានអះអាងថា កូនកម្លោះរូបនេះធ្លាប់សន្យាថា នឹងរៀបការជាមួយខ្លួន ហើយនាងមិនអនុញាត្តអោយ នាង Razulរៀបការជាមួយនឹងបុរស រូបនេះឡើយ។ប្រភពដដែលបានបន្តទៀតថា នៅពេលលឺដូចនោះ ឳពុកម្តាយខាងក្រមុំ(នារីទីមួយ នាង Labangin )បានខឹងយ៉ាងខ្លាំងហើយនិងមិនអោយកូនស្រីរបស់ខ្លួនរៀបការជាមួយនឹងអ្នក កម្លោះរូបនេះឡើយ។ រឿងហេតុក៏កាន់តែក្តៅឡើងៗ ហើយគ្រួសារខាងកូនកម្លោះមិនព្រមបញ្ឈប់ ឡើយដោយបានអះអាងថា ពួកគេបានខាតពេលវេលារៀបចំរបស់គ្រប់បែបយ៉ាង ហើយជាពិសេសនោះគឺបណ្តាការរួចទៅហើយ។ បន្ទាប់ពីរឿងដ៏ចម្រូងចម្រាស់ នេះ បានកើតឡើង នៅទីបំផុត ក្រុមគ្រួសារទាំងពីរនេះបានព្រមព្រៀងគ្នាអោយកូនកម្លោះរៀបការ ជាមួយនឹងនារីក្រមុំពីរនាក់ព្រមគ្នាតែម្តង នៅឯតំបន់ Sampao Lutayan ខេត្ត Sultan Kudarat តែម្តងទៅ។គួរអោយស្តាយក្រោយពីរៀបការរួច កូនក្រមុំម្នាក់បានសម្រេចចិត្តចាកចេញពី ស្នេហាត្រីកោណនេះ ហើយដើម្បីការពារកុំអោយមានរឿងមិនល្អណាមួយកើតឡើងជាបន្តទៀត៕
ប្រភព៖ khmerwonder
ប្រភព៖ khmerwonder
ធ្វើបុណ្យអីក៏សំណាងម្លេះ ! បុរសម្នាក់រៀបការប្រពន្ធម្តងពីរ ធ្វើអោយគ្រប់គ្នាច្រណែន
Reviewed by Unknown
on
11:23 PM
Rating:

No comments: