អ៉ឹម ជីវ៉ា ត្រៀមចែកបាយ ចំនួន៣០០ប្រអប់ ដល់ជនក្រីក្រ នាឱកាសរដូវបុណ្យភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ តារាសម្តែង ដែលតែងតែមានទឹកចិត្តមនុស្សធម៌ លោក អ៉ឹម ជីវ៉ា បានត្រៀមរៀបចំបាយម្ហូប ចំនួន៣០០ប្រអប់ យកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងកុមារកំពា្រ នាឱកាសថ្ងៃកាន់បិណ្ឌ នៃពិធីភ្ជុំបិណ្ឌ នៅដើមសប្តាហ៍ក្រោយនេះ។
លោក អ៉ឹម ជីវ៉ា បានសរសេរ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា «កាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ខ្ញុំបាទនឹងធ្វើបាយចំនួន៣០០ប្រអប់ ដើម្បីចែកជូនដល់ អ្នកក្រីក្រចាស់ជរា រួមនិងថវិកាសម្ភារ: មួយចំនួនទៀត។ បើបងប្អូនមិត្តសិល្បករតារាៗ និងមិត្ត Facebook ចង់ចូលរួម ទៅវត្តចែកទានដល់អ្នកក្រីក្រទាំងអស់គ្នា សូមទាក់ទងតាមលេខទូរស័ព្ទ០៦៩ ៦៦០ ៦៩១ ហើយពេលវេលា ទីកន្លែង និងជម្រាបជូនតាមក្រោយ ឈ្មោះសប្បុរសជន និងសិល្បករតារាៗទាំងអស់ និងប្រកាសតាមផេកសិល្បករកម្ពុជា និងសាព័ត៌មាននានា!»។
ថ្លែងបញ្ជាក់បន្ថែមប្រាប់ Khmertalking នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក អ៉ឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា លោកពិតជាមានគម្រោង ចែកបាយចំនួន៣០០ប្រអប់ពិតមែន នាដើមសប្តាហ៍ក្រោយនេះ។ ចំណែកឯកទីតាំង លោកមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ គ្រាន់តែនិយាយថា មានពីរជម្រើស អាចនៅលើគំនរសំរាមបឹងជើងឯក ឬអាចភ្នំតាម៉ៅក៏ថាបាន។
តារាប្រុសរូបសង្ហា លោក អ៉ឹម ជីវ៉ា បានឲ្យដឹងទៀតថា ថវិកាដែលលោកត្រៀមរៀបចំ ធ្វើបាយម្ហូប និងទិញសម្ភារៈ ចែកជូនដល់ពួកគាត់នេះ គឺបានមកពីការរៃអង្គាសគ្នា រវាងសិល្បករ និងសិល្បការិនីរួមមាន លោក សុះ ម៉ាច, លោក សន វិជ្ជបុត្រ ,អ្នកស្រី ចាន់ តារាទី,កញ្ញា ហេង ស្រីពេជ្រ,លោកឧកញ៉ា ទុំ សារ៉ុត ហៅនាយ ឃ្លោក រួមនឹងតារាប្រុស-ស្រី មួយចំនួនទៀត៕

ប្រភព ៖ Khmertalking

Reviewed by Unknown
on
6:18 PM
Rating:

No comments: