បុណ្យអុំទូកនៅសៀមរាបធ្វើនៅថ្ងៃទី១៣ និង១៤ វិច្ឆិកា
សៀមរាប៖ ដូចឆ្នាំទៅ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាបឆ្នាំនេះ នឹងរៀបចំធ្វើរយៈពេល២ថ្ងៃ។ ពេលវេលាត្រូវបានកំណត់ប្រកិតគ្នានឹងពិធីធំនៅភ្នំពេញ គឺធ្វើនៅថ្ងៃទី១៣ និង១៤ វិច្ឆិកា ដែលនៅភ្នំពេញតរហូតដល់៣ថ្ងៃ គឺដល់ថ្ងៃទី១៥ វិច្ឆិកា។
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១២ តុលាកន្លងទៅ ចំពោះការរៀបចំពិធីប្រណាំងទូកងនៅឆ្នាំនេះ។ តាមរយៈសេចក្តីជូនដំណឹងនោះ រដ្ឋបាលខេត្តសៀមរាប បានកំណត់យកថ្ងៃទី១៣ និង១៤ វិច្ឆកា សម្រាប់រៀបចំការប្រណាំងទូកនៅទឹកស្ទឹងសៀមរាប។
ទីតាំងប្រណាំងទូក គឺដូចរាល់ដង ដែលចាប់ពីចន្លោះស្ពានថ្មមុខព្រះរាជដំណាក់ ទៅដល់គោលដៅស្ពានថ្មវត្តរាជបូព៌។ ក្នុងនោះដែរ នៅរាត្រីថ្ងៃទី១៤ ចាប់ពីម៉ោង ៧ ដល់ម៉ោង ១២ នឹងមានរៀបចំកម្មវិធីកម្សាន្តប្លែកៗ ពិធីបុកអំបុក សំពះព្រះខែ និងដង្ហែរប្រទីប តាមបរិវេណមហាសណ្ឋាគារអង្គរ ឫGrand’s Angkor និងនៅតាមស្ទឹងសៀមរាប ទីតាំងប្រកួត។
រដ្ឋបាលខេត្តសៀមរាប ក៏បានជូនដំណឹងពីការដាក់ពាក្យ និងទទួលពាក្យសុំចូលរួមប្រកួតប្រណាំងទូកងនេះផងដែរ។ អាជ្ញាធរ ឫស្ថាប័ន ដែលមានបំណងចូលរួមការប្រកួតនេះ គឺត្រូវទាក់ទងទៅក្រុមការងារ ឫគណៈកម្មការបច្ចេកទេស នៅសាលាខេត្តសៀមរាបផ្ទាល់៕

Reviewed by Unknown
on
8:52 PM
Rating:

No comments: