គ្លីនតុនអំពាវនាវឲ្យអ្នកគាំទ្រខ្លួនបើកចិត្តឲ្យ ត្រាំ ដឹកនាំ
លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រកាសអបអរនិងប្តេជ្ញាសហការធ្វើការជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកថ្មីដែលទើបជាប់ឆ្នោត ហើយលោកស្រីក៏បានជំរុញឲ្យអ្នកគាំទ្ររបស់លោកស្រី អនុញ្ញាតឲ្យលោក ត្រាំ ដឹកនាំប្រទេស។
លោកស្រី គ្លីនតុន ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កាលពីយប់មិញលោកស្រីបានហៅទូរសព្ទទៅអបអរសាទរលោក ត្រាំ ហើយលោកស្រីប្តេជ្ញាធ្វើការជាមួយលោក ត្រាំ ដើម្បីប្រទេសជាតិរួម។ ក្នុងសុន្ទរកថា លើកដំបូងក្រោយពេលដឹងថា គណបក្សប្រជាធិបតេយ្យចាញ់ឆ្នោត លោកស្រីបានបង្ហូរទឹកភ្នែកនៅចំពោះមុខអ្នកគាំទ្រ។
លោកស្រីថ្លែងថា៖ ខ្ញុំសង្ឃឹមថា គាត់នឹងក្លាយជាប្រធានាធិបតីមួយដែលផ្តល់ភាពជោគជ័យឲ្យពលរដ្ឋអាមេរិកកាំង ទាំងអស់គ្នា។ យើងបានមើលឃើញថាប្រទេសជាតិរបស់យើងត្រូវបានបែងចែកកាន់តែខ្លាំងជាងយើងបានគិត។ លោកស្រីបន្តថា៖ យើងត្រូវបើកចិត្តឲ្យទូលាយផ្តល់ឱកាសឲ្យគាត់បានដឹកនាំ។
ក្រោយការប្រកាលទ្ធផលបឋមថាបញ្ជាក់លោក ត្រាំ ឈ្នះការបោះឆ្នោតនោះ ប្រជាពលរដ្ឋអាមេរិកដែលគាំទ្រលោកស្រី គ្លីនតុន កំពុងតវ៉ា ប្រឆាំងមិនឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីរបស់ពួកគេ៕
ប្រភព៖ VOD

Reviewed by Unknown
on
9:54 PM
Rating:

No comments: