ព្រោះតែជីវភាព ក្រីក្រលំបាកខ្លាំងពេក ដាច់ចិត្តទៅសុីឈ្នួលច្រូតស្រូវឲ្យគេ អកុសលស្លាប់ទៅទៀត
ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៩ វិច្ឆិកា ២០១៦ ស្រ្តីម្នាក់ រស់នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប បានមករកស៊ីឈ្នួលច្រូតស្រូវ និងបានសុំផ្ទះប្រជាពលរដ្ឋស្នាក់អាស្រ័យនៅក្នុងស្រុកអង្គរជុំ ហើយបានវិលមុខដួលនៅលើផ្ទះបណ្ដាលឲ្យស្លាប់។
លោកវរសេនីយ៍ឯក ភឹង ចន្ថារ៉េត ស្នងការរង ជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភ្លាន រា ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប បានមករកស៊ីឈ្នួលច្រូតស្រូវ ស្នាក់នៅផ្ទះឈ្មោះ ហឿង ទឿង ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិទំពូង ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យសាកសព និងធ្វើកោសល្យវិច្ឆ័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះអាចកើតខ្យល់ វិលមុខដួលបណ្ដាលឲ្យស្លាប់។
ដោយឡែកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះដែរ ស្ត្រីម្នាក់ឈ្មោះ ទេ ទ្រា ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប បានទៅងូតទឹកលើស្ពានខាងក្រោយផ្ទះ ស្រាប់តែស្កន់ជាន់ បណ្ដាលឲ្យធ្លាក់ពីលើស្ពានចូលក្នុងទឹក បណ្ដាលឲ្យលង់ស្លាប់តែម្ដង។
បច្ចុប្បន្នសាកសពទាំង ០២នាក់ បន្ទាប់ពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចនគរបាល បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ VD7NEWS
ព្រោះតែជីវភាព ក្រីក្រលំបាកខ្លាំងពេក ដាច់ចិត្តទៅសុីឈ្នួលច្រូតស្រូវឲ្យគេ អកុសលស្លាប់ទៅទៀត
Reviewed by Unknown
on
5:27 PM
Rating:

No comments: