ស្ត្រីម្នាក់ សម្រាលកូន កណ្តាលព្រៃ ប្តីរត់យកពេទ្យ មកមិនទាន់
ខេត្តរតនគីរី៖នៅថ្ងៃទី២២ខែតុលាឆ្នាំ២០១៦នេះ ខ្លោចចិត្តណាស់ ពេលដែលទទួល ដំណឹងថាមានស្ត្រីម្នាក់ សម្រាលកូននៅកណ្ដាលព្រៃ ចំងាយជាង ១០ គីឡូម៉ែត្រពីទី រួមស្រុកលំផាត់។
លោកប្រធានមន្ទីរ សុខាភិបាល ខេត្តរតន:គីរី វេជ្ជបណ្ឌិត អ៊ុង រតនា បានសហការ ជាមួយលោកប្រធាន មណ្ឌលសុខភាពលំផាត់ ចុះទៅជួយអន្តរាគមន៌ សង្គ្រោះស្ត្រីឆ្លងទន្លេនោះ ដោយមានឆ្មប ទៅជាមួយ ដោយធ្វើដំណើរ តាមគោយន្តកន្ត្រៃ។
បច្ចុប្បន្ន ក្រុមគ្រូពេទ្យ និងឆ្មបបាន ជួយសង្គ្រោះ ព្រមទាំងយក ចិត្តទុកដាក់ ពិនិត្យស្ថាន ភាពស្ត្រីនិងទារក ហើយបានដាក់ សេរូមជួយដល់ម្ដាយ និងកាត់ផ្ចិតដល់ ទារកទាំងពីរ និងបានដឹកយក មកមណ្ឌល សុខភាពលំផាត់ ដោយសុវត្ថិភាពហើយ។ នេះ មិនមែនជាលើកទី១ទេ ដែលតែងតែ មានការចុះជួយ សង្គ្រោះបែបនេះ ព្រោះដោយសារ សហគមន៍ នៅឆ្ងាយៗពីមូលដ្ឋានសុខាភិបាល សាធារណ: ដែលស្ទើរតែរាល់ ថ្ងៃក្រុមគ្រូពេទ្យនិងឆ្មប បានចុះជួយ សំរាលកូននៅតាមផ្លូវ ឫតាមក្រោមដើម ឈើ ឫក្នុងព្រៃបែបនេះ។
ប្រភពពីមន្ទីរសុខាភិបាល បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួង សុខាភិបាល វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង សូមថ្លែងនូវ ការកោតសរសើរដល់ស្មារតីជួយសង្គ្រោះ ដល់ទីកន្លែងប្រកប ដោយក្រមសីលធ៌មវិជ្ជាជីវ: ពេទ្យត្រឹមត្រូវនេះ។
សូមឲ្យគ្រូពេទ្យ ទាំងអស់បន្ត ការយកចិត្ត ទុកដាក់ផ្តល់ សេវាជូនដល់ ប្រជាពលរដ្ឋ កម្ពុជាយើង ឲ្យបានទាន់ ពេលវេលាដូចករណីនេះជាដើម ៕

ប្រភព៖ សៀមរាបប៉ុស្ត៏
ស្ត្រីម្នាក់ សម្រាលកូន កណ្តាលព្រៃ ប្តីរត់យកពេទ្យ មកមិនទាន់
Reviewed by Unknown
on
2:38 AM
Rating:

No comments: