ផេនដាត្នោតតែមួយគត់ក្នុងលោក ហែលឆ្លងកាត់ផុតឆាកជីវិតវេទនា
ក្រុងប៉េកាំង: ដោយត្រូវមេបោះបង់ចោលអាយុ ២ ខែ និងរងការប្រមាថពីមិត្ដភក្ដិរួមអម្បូរ បច្ចុប្បន្ន ផេនដា គីហ្សៃ គឺជាខ្លាឃ្មុំផេនដាតែមួយគត់ក្នុងលោកដែលមានពណ៌ត្នោត កំពុងតែបង្កភាពភ្ញាក់ផ្អើល និងក្លាយជាខ្លាឃ្មុំល្បីក្នុងពិភពសត្វទាំងពួង។
គីហ្សៃ ឬ «កូនប្រុសទី ៧» ត្រូវបានប្រទះឃើញមានសុខភាពខ្សោយ និងត្រូវបានបោះបង់ក្នុងតំបន់អភិរក្សព្រៃធម្មជាតិនៅជួរភ្នំគីងលីងភាគកណ្ដាលប្រទេសចិន។ មេវាបានរត់បាត់ចូលព្រៃ តែអ្វីដែលប្រាកដនោះគឺ មេរបស់វាមានសម្បុរខ្មៅ និងស។
ក្រុមអ្នកវិទ្យាសាស្ដ្រ សន្និដ្ឋានថា វាដោយសារតែបញ្ហាហ្ស៊ែនមួយចំនួន។ ថ្វីដ្បិតតែបានឆ្លងកាត់ឆាកជីវិតកម្សត់និរាស ក៏ពេលនេះផេនដា គីហ្សៃ មានអាយុ ៧ ឆ្នាំ បានក្លាយជាផេនដាដ៏រឹងមាំមួយក្បាល ហើយក្រុមអ្នកជំនាញជនជាតិចិន គ្រោងស្វែងរកគូកនឲ្យវា។
ផេនដាចម្លែកនេះមានទម្ងន់ ១០០ គីឡូក្រាម និងស៊ីឫស្សី ២០ គីឡូក្រាមរៀងរាល់ថ្ងៃ។ អ្នកថែទាំ គីហ្សៃ ប្រាប់ Mail Online ដោយចាត់ទុកផេនដាត្នោតជាសត្វរីករាយ សុភាព និងចម្លែកថា៖ «វាយឺតជាងខ្លាឃ្មុំផេនដាដទៃ។ ប៉ុន្ដែគាត់ឃ្យូតជាងគេ»៕

ផេនដាសម្បុរ ត្នោត និងស ជាប្រភេទខ្លាឃ្មុំផេនដាកម្រតែមួយគត់ក្នុងពិភពលោក។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
ផេនដាត្នោតតែមួយគត់ក្នុងលោក ហែលឆ្លងកាត់ផុតឆាកជីវិតវេទនា
Reviewed by Unknown
on
4:03 PM
Rating:

No comments: