ស្ត្រីរកស៊ីផ្លូវភេទថៃ ស្លៀកពាក់ឈុតខ្មៅដើម្បីកាន់ទុក្ខស្ដេច
សង្កាត់ភ្លើងពណ៌នៅក្រុងបាងកក បានចាប់ផ្ដើមបើកដំណើរឡើងវិញហើយនៅថ្ងៃច័ន្ទម្សិលមិញ គឺរយៈពេល១០ថ្ងៃ ក្រោយព្រះមហាក្សត្រថៃ ភូមិបុល សោយទិវង្គត តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រុមស្ត្រីបម្រើសេវាកម្មផ្លូវភេទ បានស្លៀកពាក់ឈុតពណ៌ខ្មៅ ដើម្បីកាន់ទុក្ខ។
ស្ត្រីរកស៊ីផ្លូវភេទនៅទីក្រុងបាងកកអាយុ ២៦ឆ្នាំម្នាក់និយាយថា “វានៅតែស្ងាត់។ គ្រប់គ្នាកំពុងក្រៀមក្រំ ព្រោះមហាក្សត្រសោយទិវង្គត។ ប៉ុន្តែយើងនៅបន្តធ្វើការដើម្បីរកប្រាក់ គ្មានការងារណាយើងអាចធ្វើបានក្រៅពីនោះទេ។ យើងត្រូវតែចេញទៅក្រៅហៅភ្ញៀវ ដើម្បីប្រាក់”។
ស្ត្រីវ័យ២៤ឆ្នាំម្នាក់ទៀត បានបញ្ជាក់ស្រដៀងគ្នានេះដែរថា “យើងស្លៀកពាក់ខ្មៅដើម្បីជាការគោរព ហើយយើងមិនស្លៀកពាក់ពណ៌ឆើតឆាយទេ។ ប្រហែល ២សប្ដាហ៍ទៀត យើងអាចត្រលប់មកធម្មតាវិញហើយ។ អាជ្ញាធរ បានយល់ពីបញ្ហាប្រឈមនេះ ហើយអនុញ្ញាតឲ្យពួកយើងរកស៊ីឡើងវិញ”។ បារ ក្លឹបកម្សាន្តជាច្រើនបានបើកឡើងវិញ ប៉ុន្តែភ្លើងពណ៌មិនត្រូវភ្លឺខ្លាំង តន្ត្រីចាក់តិចៗ កន្លែងរាំច្រៀង ត្រូវបិទទ្វារឲ្យជិតទៀតផង។
បើតាមការប្រកាសលើកមុនរបស់អាជ្ញាធរ សេវាកម្មកម្សាន្តគ្រប់ប្រភេទ ត្រូវបានហាមប្រាមរយៈពេល ៣០ថ្ងៃ នៅតាមទីតាំងទេសចរណ៍ពេញនិយមនានា រួមទាំងពិធីជប់លៀង តន្ត្រីសប្បាយៗផ្សេងទៀត ត្រូវបានពន្យារពេល ឬលុបចោលអស់ដែរ។ ចំណែកប្រជាជនទូទាំងប្រទេស ត្រូវគេអំពាវនាវឲ្យស្លៀកឈុតខ្មៅទាំងអស់៕


ប្រភព៖ sabaynews
រំលងតែជាងមួយសប្ដាហ៍បន្ទាប់ពីព្រះចៅ ភូមិបុល សោយទិវង្គត គេឃើញស្ត្រីរកស៊ីផ្លូវភេទជាច្រើននាក់ បានឈរតម្រង់ជួរគ្នាត្រៀបត្រាក្នុងសំលៀកបំពាក់ខ្លីៗ ខើចលើខើចក្រោម ស្បែងជើងកវែង ឬកែងពណ៌ខ្មៅ ជាសញ្ញាពួកគេចូលរួមកាន់ទុក្ខ។
ស្ត្រីរកស៊ីផ្លូវភេទនៅទីក្រុងបាងកកអាយុ ២៦ឆ្នាំម្នាក់និយាយថា “វានៅតែស្ងាត់។ គ្រប់គ្នាកំពុងក្រៀមក្រំ ព្រោះមហាក្សត្រសោយទិវង្គត។ ប៉ុន្តែយើងនៅបន្តធ្វើការដើម្បីរកប្រាក់ គ្មានការងារណាយើងអាចធ្វើបានក្រៅពីនោះទេ។ យើងត្រូវតែចេញទៅក្រៅហៅភ្ញៀវ ដើម្បីប្រាក់”។
ស្ត្រីវ័យ២៤ឆ្នាំម្នាក់ទៀត បានបញ្ជាក់ស្រដៀងគ្នានេះដែរថា “យើងស្លៀកពាក់ខ្មៅដើម្បីជាការគោរព ហើយយើងមិនស្លៀកពាក់ពណ៌ឆើតឆាយទេ។ ប្រហែល ២សប្ដាហ៍ទៀត យើងអាចត្រលប់មកធម្មតាវិញហើយ។ អាជ្ញាធរ បានយល់ពីបញ្ហាប្រឈមនេះ ហើយអនុញ្ញាតឲ្យពួកយើងរកស៊ីឡើងវិញ”។ បារ ក្លឹបកម្សាន្តជាច្រើនបានបើកឡើងវិញ ប៉ុន្តែភ្លើងពណ៌មិនត្រូវភ្លឺខ្លាំង តន្ត្រីចាក់តិចៗ កន្លែងរាំច្រៀង ត្រូវបិទទ្វារឲ្យជិតទៀតផង។
បើតាមការប្រកាសលើកមុនរបស់អាជ្ញាធរ សេវាកម្មកម្សាន្តគ្រប់ប្រភេទ ត្រូវបានហាមប្រាមរយៈពេល ៣០ថ្ងៃ នៅតាមទីតាំងទេសចរណ៍ពេញនិយមនានា រួមទាំងពិធីជប់លៀង តន្ត្រីសប្បាយៗផ្សេងទៀត ត្រូវបានពន្យារពេល ឬលុបចោលអស់ដែរ។ ចំណែកប្រជាជនទូទាំងប្រទេស ត្រូវគេអំពាវនាវឲ្យស្លៀកឈុតខ្មៅទាំងអស់៕



ប្រភព៖ sabaynews
ស្ត្រីរកស៊ីផ្លូវភេទថៃ ស្លៀកពាក់ឈុតខ្មៅដើម្បីកាន់ទុក្ខស្ដេច
Reviewed by Unknown
on
12:09 AM
Rating:

No comments: