ជឿឬអត់ថា ដេននី ខ្វាន់ ដល់ថ្នាក់ត្អូញត្អែ គ្មានលុយទិញ iPhone 7 ប្រើដូចគេ?
(ភ្នំពេញ)៖ តើទស្សនិកជនជឿទេថា តារាសម្តែងសិចស៊ី ចូលចិត្តចំហដើមទ្រូង កញ្ញា ដេននី ខ្វាន់ ក្រដល់ថ្នាក់អត់លុយទិញទូរស័ព្ទ ស៊េរីទំនើប iPhone 7 ដែលទើបបង្ហាញរូបរាងថ្មី នៅលើទឹកដីប្រទេសកម្ពុជា ស្ថិតក្នុងតម្លៃជាង១ពាន់ដុល្លារប្រើដូចគេនោះ ? បច្ចុប្បន្នត្រូវបានមហាជន កត់សម្គាល់ឃើញថា នាង ដេននី ខ្វាន់ មិនត្រឹមតែលេចធ្លោជាមួយ ភាពសិចស៊ីប៉ុណ្ណោះទេ ថែមទាំងល្បីល្បាញរឿងប្រើប្រាស់ សម្ភារៈទំនើបៗ និងមានតម្លៃថ្លែៗទៀតផង។
កញ្ញា ដេននី ខ្វាន់ បានរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ហាក់បន្ទាប់ខ្លួនឯងថា «ឃើញគេទិញ iPhone 7 ហើយបង្ហោះអួតពេញ Facebook...ចង់ទិញដូចគេណាស់ តែមិនដឹងថ្ងៃណា ឆ្នាំណា មានលុយទិញប្រើដូចគេនោះទេ ទ្រាំទៅ ដេននី អើយធ្វើម៉េច យើងមិនមានលុយទិញ សម្ភារនិយម អួតដូចគេ…!»។
ថ្វីត្បិតតែយ៉ាងនេះក្តី ក៏មានទស្សនិកជនជាច្រើន ប្រាកដជាពុំជឿទេ និងបានដឹងច្បាស់ថា គ្រាន់តែទូរស័ព្ទ iPhone 7 តម្លៃត្រឹមតែជាង១ពាន់ដុល្លារប៉ុណ្ណឹង វាមិនដល់ថ្នាក់តារាស្រី កញ្ញា ដេននី ខ្វាន់ ក្ររហូតគ្មានលុយទិញប្រើនោះទេ។ ម្យ៉ាងទៀតសម្តីមួយនេះ គ្រាន់តែជាលេសធ្វើជាទម្លាក់ មិនចង់អួតខ្លួន ដូចតារាសិល្បៈៗឯទៀតប៉ុណ្ណោះ ព្រោះថា រថយន្តស៊េរីទំនើប ផ្ទះវីឡា មុខជំនួញ ដែលជះលុយខ្ទង់រាប់ម៉ឺនដុល្លារ កញ្ញា ដេននី ខ្វាន់ មានសមត្ថភាពអាចយកវា មកគ្រប់គ្រងបាន ហេតុអ្វីគ្រាន់តែទូរស័ព្ទ iPhone 7 តម្លៃត្រឹមតែជាង១ពាន់ដុល្លារ នាងគ្មានមមត្ថភាពទិញវា យកមកប្រើប្រាស់នោះ?
រហូតមកទល់ពេលនេះ ពុំត្រូវបាននរណាម្នាក់ដឹងច្បាស់ ពីគោលបំណង ដែលកញ្ញា ដេននី ខ្វាន់ បង្ហោះសារបន្ទាបខ្លួន ដល់ថ្នាក់រកលុយទិញទូរស័ព្ទ ស៊េរីទំនើប iPhone 7 នៅឡើយទេថា នាងមានគោលបំណង និងចង់សំដៅពីអ្វីឲ្យពិតប្រាកដ ខណៈមានមតិខ្លះ ក៏បានសង្ស័យលើចំណុចពីរ គឺទី១៖ តារាស្រីរូបនេះ មានបំណងរិះគន់បញ្ឆិតបញ្ឆៀង ឲ្យតារាសិល្បៈមួយចំនួន ដែលពូកែខាងអួតរឿងប្រើប្រាស់របស់ថ្លៃៗ និងទី២ កញ្ញា ដេននី ខ្វាន់ ទំនងមានបំណងចង់ឲ្យ បុរសណាម្នាក់ទិញទូរស័ព្ទនេះ ជាកាដូរអនុស្សាវរីយ៍ ឲ្យនាងក៏ថាបាន៕

ប្រភព៖ khmertalking
ជឿឬអត់ថា ដេននី ខ្វាន់ ដល់ថ្នាក់ត្អូញត្អែ គ្មានលុយទិញ iPhone 7 ប្រើដូចគេ?
Reviewed by Unknown
on
4:11 AM
Rating:

No comments: