រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង ស្លាប់មនុស្សម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ ៖ វេលាម៉ោង០៤និង០០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០២-២០៣ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1S-1517 បើកបរដោយឈ្មោះ ឈុន ចាន់នី ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។ មកដល់ចំណុចកើតហេតុបានបើកវ៉ារថយន្ត១គ្រឿងទៀត បើកពីមុខខ្លួនហើយបានបុករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-5298 ក្នុងទិសដៅពីត្បូងទៅជើង(បញ្ច្រាសទិសគ្នា) អ្នកបើកបរឈ្មោះស៊ីម វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិព្រៃស្រឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់នៅនឹងកន្លែង៕

ប្រភព៖ កោះសន្តិភាព
រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង ស្លាប់មនុស្សម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ
Reviewed by Unknown
on
7:27 AM
Rating:

No comments: