នាយព្រែក ភ្ជាប់ពាក្យព្រឹកនេះ ផ្អើលនៅកំពង់ចាម

តារាសម្តែងនិងជាពិធីករនៅស្ថានីយ័ទូរទស្សន៍ CTN គឺលោក ខេង រតនៈ ហៅនាយព្រែក ដែលត្រូវជាកូនប្រុសបង្កើត របស់តារាកំប្លែង យាយយ៉យ បានធ្វើការភ្ជាប់ពាក្យ ជាមួយគួដណ្តឹងដ៍ស្រស់ស្អាត នៅទឹកដីខេត្តកំពង់ចាម។ ក្នុងនោះដែរគ្រប់គ្នានាំគ្នា ចំហមាត់ធំៗពេលឃើញ ចិញ្ចៀនពេជ្រដ៍ធំចាំងចែង របស់តារាប្រុសរូបនេះ ទុកបំពាក់ជូនគូដណ្តឹងរបស់ខ្លួន។
ទំនាក់ទំនងស្នេហា រវាងកំលោះសង្ហារសប្បុរស្រអែម រូបនេះជាមួយនឹងក្រមុំរូបស្រស់សោភា បានធ្វើអោយមហាជនជាច្រើន មានការស្ញប់ស្ញែង ខណៈពេលដែលពួកគេ ធ្លាប់បានបង្ហោះផ្អែមល្អែមដាក់គ្នា ទៅវិញទៅមក យ៉ាងហូរហែរ នៅលើ Facebook ហើយមានគ្រាមួយ នាយព្រែក បានទៅ Surprise ខួបកំណើតគូដណ្តឹងដល់ផ្ទះថែមទៀតផង។
គួរបញ្ជាក់ផងដែរថា លោក ខេង រតនៈ ហៅនាយព្រែក មានទំនាក់ទំនងស្នេហា យល់ចិត្តថ្លើមគ្នាជាមួយកញ្ញា ជា ស្រីតី អស់រយៈពេល១ឆ្នាំមកហើយ។ ហើយពេលនេះពួកគេបានធ្វើការភ្ជាប់ពាក្យ នឹងគ្រោងមានដំណឹងរៀបការ នាពេលខាងមុខទៀត៕
14231827_1773921382878536_928280686094908275_o 
14188155_1773921376211870_8713937275886661564_o

ប្រភព៖ ខ្មែរណូត
នាយព្រែក ភ្ជាប់ពាក្យព្រឹកនេះ ផ្អើលនៅកំពង់ចាម នាយព្រែក ភ្ជាប់ពាក្យព្រឹកនេះ ផ្អើលនៅកំពង់ចាម Reviewed by Unknown on 2:48 AM Rating: 5

No comments:

Flickr Widget

Powered by Blogger.