ឈានចូលវ័យពេញក្រមុំ គួរតែមានអនាម័យអ្វីខ្លះទៅ?
សម្រាប់អនាម័យផ្ទាល់ខ្លួន វាគឺជាតម្រូវការចាំបាច់មួយ សម្រាប់ទម្លាប់ប្រចាំថ្ងៃ របស់មនុស្សម្នាក់ៗ ព្រោះវាអាចជួយការពារអ្នក ពីជំងឺឆ្លងនានានៅជុំវិញខ្លួនបាន។ ករណីខ្លះ ការធ្វើអនាម័យ អាចនឹងមានភាពងាយស្រួល ប៉ុន្តែ កន្លែងខ្លះនៃរាងកាយ អាចនឹងត្រូវការថែទាំង និងមានអនាម័យ យ៉ាងប្រុងប្រយ័ត្នបំផុត ជាពិសេស មនុស្សស្រីដែលទើបតែឈានចូល វ័យជាមនុស្សស្រីពេញលេញ។
អនាម័យទ្វារមាស
ទ្វារមាស គឺជាកន្លែងតែមួយគត់ ដែលរាងកាយអាចសម្អាតវា ដោយខ្លួនឯងបាន។ អ្វីៗគមិនបាច់យកចិត្តទុកដាក់ជាពិសេសឡើយ ក្រៅពីលាងសម្អាតផ្នែកខាងក្រៅធម្មតាៗប៉ុណ្ណោះ ដូចជាការលាងសម្អាត តាមរយៈការងូតទឹក។ ប៉ុន្តែ ការដាក់របស់អ្វីមួយ ចូលទៅក្នុងទ្វារមាស អាចបង្កការខូចខាត ឬដាច់ដោចស្បែកនៅខាងក្នុងនោះបាន ហើយក៏ងាយនឹងនាំមេរោគចូលទៅបង្ករោគបានដែរ ដូច្នេះ មិនបាច់ប្រើប្រាស់អ្វីពិសេស ដើម្បីសម្អាតនៅខាងក្នុងទ្វារមាសឡើយ។
ការមករដូវ
ការមករដូវ មិនមែនមានន័យថា អ្នកមិនអាចលាងសម្អាតតំបន់ប្រដាប់ភេទ ដូចធម្មតានោះទេ។ អ្នកអាចងូតទឹកបានដូចធម្មតាអញ្ចឹង ព្រោះទឹកមិនអាចចូល ទៅខាងក្នុងខ្លួនរបស់យើងបាន តាមរយៈការងូតនោះទេ។ អ្នកអាចចូលទៅក្នុងបន្ទប់ទឹក ដើម្បីលាងសម្អាតឈាមរដូវនោះចេញ បើសិនជាមិនមាននរណាម្នាក់មើលដឹង។ យកល្អ អ្នកគួរតែផ្លាស់ប្តូរសំឡីអនាម័យជាទៀងទាត់ផង (៤ ទៅ ៥ ដងក្នុងមួយថ្ងៃ)។
ការរលាកប្លោកនោម
ការរលាកប្លោកនោម គឺជាការឈឺចាប់ខ្លាំង ហើយក៏អាចកើតមានជាញឹកញាប់ ទៅលើស្ត្រីដែលមានភាពសកម្មខាងផ្លូវភេទដែរ។ ការនោមក្រោយពីរួមភេទរួច អាចជួយលាងសម្អាតបាក់តេរីផ្សេងៗ ដែលអាចចូលក្នុងប្លោកនោមបាន។
មេរោគផ្សិត
ស្ត្រីជាច្រើនអាចនឹងឆ្លងរោគផ្សិត នៅតំបន់ទ្វារមាស។ ការលាងសម្អាត នៅផ្នែកខាងក្រៅនៃប្រដាប់ភេទ ជាមួយនឹងសាប៊ូ មិនមានជាតិកាត់ខ្លាំង ឬទឹកធម្មតា គឺជារឿងល្អបំផុត។ ក្រៅពីនេះ ក្រដាសអនាម័យក្នុងបង្គន់ខ្លះ ក៏អាចបង្កការរលាកដល់ស្បែកបានដែរ។ អ្វីដែលសំខាន់ គឺមិនត្រូវប្រើក្រដាសអនាម័យ ដែលមានក្លិនក្រអូបឡើយ។ ចំពោះការស្លៀកខោទ្រនាប់វិញ គួរតែជ្រើសរើសខោណា ដែលមិនតឹងពេក ហើយជាខោធ្វើពីសរសៃអំបោះ និងត្រូវផ្លាស់ប្តូរវាជាទៀងទាត់ផង៕
ប្រភព៖ CEN

Reviewed by Unknown
on
6:35 AM
Rating:

No comments: