ពេលនេះ! ប្រើល្បិចស្រីស្អាតហើយ ទើបទាក់វាបាន
ខេត្តមណ្ឌលគិរី ៖ បើតាមលោកឃុន ឌីយោន នាយកអង្គការសត្វដំរីប្រចាំខេត្តមណ្ឌលគិរីបានឱ្យកោះសន្តិភាពដឹងថា ខណៈនេះ ក្រុមមន្ត្រីជំនាញខាងសត្វដំរី កំពុងកៀងដំរីញីចំនួន៥ក្បាលទៀត ដើម្បីជិះតាមទាក់ដំរីឈ្មោលមួយក្បាល ដែលបានវ័ធនឹងជាន់ម្ចាស់ស្លាប់ កាលពីថ្ងៃទី១៩ កញ្ញា ២០១៦ ។
លោកបន្តថា ដំរីញីចំនួន២ក្បាល ត្រូវខាងអង្គការសត្វដំរីយកមកពីភូមិពូត្រំ និង៣ក្បាលទៀតនៅភូមិពូលូង ។ ចំណែកសមត្ថកិច្ចរួមមានយោធា និងប៉ូលិស ត្រូវបានពង្រាយតាមបណ្ដោយផ្លូវចាប់ពីផ្លូវបំបែកភូមិពូលូង រហូតដល់ទីរួមស្រុកពេជ្រាដា ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ ដែលធ្វើដំណើឆ្លងកាត់ទីនោះផងដែរ ។ លោកបាននិយាយទៀតថា សត្វដំរីឈ្មោលមួយក្បាលដ៏សាហាវនោះ បានរត់ចូលព្រៃក្បែរៗដងផ្លូវជិតៗនោះ ហើយវាកំពុងកៀងដំរីញីទៅជាមួយផងដែរ ។
លោកនួន សារ៉ន អភិបាលស្រុកពេជ្រាដា បានឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី២១ កញ្ញា នេះថា អាជ្ញាធរស្រុកបានពង្រាយកម្លាំងមានសមត្ថកិច្ចចាប់ពីផ្លូវបំបែក ក្នុងភូមិពូលូង រហូតដល់ភូមិស្រែអំពូង មិនឱ្យពលរដ្ឋ ឬភ្ញៀវទេសចរ ឆ្លង់កាត់តាំងពីល្ងាចថ្ងៃទី២០ កញ្ញាមកម្ល៉េះ ដើម្បីឱ្យមន្ត្រីជំនាញខាងសត្វដំរីធ្វើការសិន ខ្លាចមានគ្រោះថ្នាក់ដោយសារដំរីឈ្មោលមួយក្បាលនោះ ហើយខាងមន្ត្រីជំនាញខាងសត្វដំរីបានរៀបចំបាញ់ថ្នាំសណ្ដំ ដើម្បីចាប់សត្វដំរី ។

Reviewed by Unknown
on
12:57 AM
Rating:

No comments: